ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​ម្តាយ​ល្អ​បំផុត​ គឺ​ទឹកដោះ​ទើប​ចេញ​ភ្លាម​ៗ

6 ឆ្នាំ មុន

ការ​សិក្សា​បាន​រក​ឃើញ​ថា ទឹកដោះ​ម្តាយ​ដែល​ផ្តល់​ឲ្យ​កូន​ទើបនឹង​កើត​បៅ​ដោយ​ផ្ទាល់​ចេញពី​ដោះ​តែ​ម្តង​គឺ​មិនសូវ​ធ្វើ​ឲ្យ​កូន​មានការ​បង្ក​រោគ​នៅ​ត្រចៀក​ដូច​ទារក​បៅ​ទឹកដោះ​ដែល​បាន​មក​ពី​ការ​ច្របាច់​ទឹកដោះ​ដាក់​ដប​ទេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​បាន​រក​ឃើញ​ថា ទារក​ដែល​បៅដោះ​ម្តាយ​ទាំង​បៅ​ផ្ទាល​ពី​ដោះ ឬ​ច្របាច់​ដាក់​ដប គឺ​មិនសូវ​មាន​បញ្ហា​រាករូស​ជាង​ទារក​ដែល​បៅ​ម្សៅ​ទឹកដោះគោ​ទេ​។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​សិក្សា​ទៅ​លើ​ម្តាយ​ថ្មីថ្មោង​ចំនួន​៥០០​នាក់ និង​កូន​របស់​គេ​ដែល​​ទៀប​នឹង​កើត ហើយ​បាន​រក​ឃើញ​ថា…

ការ​សិក្សា​បាន​រក​ឃើញ​ថា ទឹកដោះ​ម្តាយ​ដែល​ផ្តល់​ឲ្យ​កូន​ទើបនឹង​កើត​បៅ​ដោយ​ផ្ទាល់​ចេញពី​ដោះ​តែ​ម្តង​គឺ​មិនសូវ​ធ្វើ​ឲ្យ​កូន​មានការ​បង្ក​រោគ​នៅ​ត្រចៀក​ដូច​ទារក​បៅ​ទឹកដោះ​ដែល​បាន​មក​ពី​ការ​ច្របាច់​ទឹកដោះ​ដាក់​ដប​ទេ​។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​បាន​រក​ឃើញ​ថា ទារក​ដែល​បៅដោះ​ម្តាយ​ទាំង​បៅ​ផ្ទាល​ពី​ដោះ ឬ​ច្របាច់​ដាក់​ដប គឺ​មិនសូវ​មាន​បញ្ហា​រាករូស​ជាង​ទារក​ដែល​បៅ​ម្សៅ​ទឹកដោះគោ​ទេ​។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​សិក្សា​ទៅ​លើ​ម្តាយ​ថ្មីថ្មោង​ចំនួន​៥០០​នាក់ និង​កូន​របស់​គេ​ដែល​​ទៀប​នឹង​កើត ហើយ​បាន​រក​ឃើញ​ថា ការ​បំបៅ​ដោះ​កូន​រយៈពេល​មួយ​ខែ​ឃើញ​ថា​មិនសូវ​មានការ​ប្រឈម​នឹង​ការ​បង្ក​រោគ​នៅ​ត្រចៀក​លើ​កូន​ឡើយ​។ ការ​ប្រឈម​នឹង​នឹង​កាន់តែ​ថយ​ចុះ​ទៀត​ក្រោយ​ពី​បំបៅ​ដោះ​កូន​បាន​ដល់​៦​ខែ​។ ការ​ថយ​ចុះ​ការ​ប្រឈម​នេះ​មាន​រហូត​ដល់​១៧​ភាគរយ​ឯណោះ​។

សម្រាប់​ទារក​ដែល​បៅ​ទឹកដោះ​ដាក់​កំប៉ុង​ទឹកដោះគោ​បែរជា​ប្រឈម​ខ្ពស់​នឹង​ការ​បង្ក​រោគ​នៅ​ត្រចៀក​ខ្ពស់​ជាង​ទារក​ដែល​បៅ​ចេញពី​ដោះ​ម្តាយ​រហូត​ដល់​១៤​ភាគរយ​។ ការ​ប្រឈម​មុខ​នេះ​នឹង​កើនឡើង​រហូត​ដល់​១១៥​ភាគរយ​ក្រោយ​ពី​គេ​បៅ​ទឹកដោះ​ម្តាយ​ដែល​ដាក់​កំប៉ុង​រយៈពេល​៦​ខែ​។

ខណៈ​ពេល​ដែល​រឿង​នេះ​មិន​ទាន់​ដឹង​ច្បាស់​ថា​ហេតុ​អ្វី​បានជា​ការ​បង្ក​រោគ​នៅ​ត្រចៀក​មាន​ជាប់​ទាក់ទង​នឹង​ការ​បំបៅ​ដោយ​ដប​ទឹកដោះគោ តែ​វា​អាច​ដោយសារ​តែ​ដប​ទឹក​ដោះគោ​អាច​បង្កើត​ជា​សម្ពាធ​អវិជ្ជមាន​ក្នុង​ពេល​បៅ​។ សម្ពាធ​អវិជ្ជមាន​នឹង​ចេញពី​ដប​ទឹកដោះគោ​ចូល​ទៅ​ក្នុង​ត្រចៀក​កណ្តាល​របស់​ទារក​ក្នុង​ពេល​បៅ ដែល​អាច​ងាយ​នឹង​មានការ​បង្ក​រោគ​នៅ​ត្រចៀក​តែ​ម្តង​។

ករណី​នេះ​យើង​មិនមែន​ចង់​ឲ្យ​ម្តាយ​គ្រប់​រូប​បញ្ឈប់​ការ​បូមទឹក​ដោះ​ចេញ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មិន​ទាន់​មាន​ទិន្នន័យ​គ្រប់គ្រាន់ ឬ​ក្បួន​ណែណាំ​អំពី​ការ​បូមទឹក​ដោះ​ទុក​នេះ​មាន​លក្ខណៈ​ស្មើភាព​គ្នា​នឹង​ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​ឬ​អត់​។ ដូច្នេះ​រឿង​នេះ​ត្រូវ​តែ​មានការ​ស្រាវជ្រាវ​បន្ថែម​។

ទារក​ដែល​បៅដោះ​ផ្ទាល់ ឬ​ដោយ​ទឹកដោះ​ដែល​បូម​រួច​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​ថយ​ចុះ​ការ​រាករូស​៣០​ភាគរយ ចំណែកឯ​ទារក​បៅ​ទឹកដោះគោ​ម្សៅ​វិញ​បែរជា​ប្រឈម​ខ្ពស់​ជាង ៣៤​ភាគរយ​ទៅ​វិញ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ