ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​របស់​ថ្នាំ​3​មុខ​ផ្សំ​ចូល​គ្នា​​

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​គ្រាប់​ដែល​ផ្សំ​ចូល​គ្នា​ពី​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​បី​មុខ អាច​ពង្រឹង​ដល់​ឱកាស​នៃ​ការ​បញ្ចុះ​សម្ពាធ​ឈាម​ពួក​គេ​បាន ។ ថ្នាំ​នេះ​មាន​កម្រិត​ទាប​នៃ​ថ្នាំ​ទាំង​បីដូច​ជា Telmisartan, Amlodipine និង Chlorthalidone ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ថ្នាំ​គ្រាប់​ដែល​ផ្សំ​ចូល​គ្នា​ពី​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​បី​មុខ អាច​ពង្រឹង​ដល់​ឱកាស​នៃ​ការ​បញ្ចុះ​សម្ពាធ​ឈាម​ពួក​គេ​បាន ។ ថ្នាំ​នេះ​មាន​កម្រិត​ទាប​នៃ​ថ្នាំ​ទាំង​បីដូច​ជា Telmisartan, Amlodipine និង Chlorthalidone ។

ការ​សិក្សា​មួយ​ដែល​មាន​មនុស្ស​ចំនួន​៧០០​នាក់ ដែល​មាន​អាយុ​ជា​មធ្យម​៥៦​ឆ្នាំ បាន​រក​ឃើញ​ថា ពួក​គេ​សុទ្ធតែ​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ពួក​គេ​ក៏​បាន​ប្រើ​ថ្នាំ​ពីរ​បី​មុខ​ចូល​គ្នា​រយៈ​បេ​ល​៦​ខែ​ដែរ ។ ក្នុង​នោះ ៧០​ភាគរយ​នៃ​ពួក​គេ​អាច​ទទួល​បាន​សម្ពាធ​ឈាម​​តាម​គោលដៅ ហើយ​វា​ក៏​ល្អ​ជាង​អ្នក​ដែល​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ដែរ ។ ចំពោះ​ផល​រំខាន​វិញ​គឺ​មិន​មាន​លើ​អ្នក​ដែល​ប្រើ​ថ្នាំ​បី​មុខ​ចូល​គ្នា​ជា​ថ្នាំ​មួយ​គ្រាប់​ឡើយ ។

យោង​ទៅ​តាម​ការ​ស្រាវជ្រាវ​នេះ យើង​អាច​និយាយ​បាន​ថា វិធីសាស្ត្រ​ថ្មី​មួយ​នេះ​គឺ​មាន​ប្រសិទ្ធភាព​ជាង និង​សុវត្ថិភាព​ដូច​ការ​ព្យាបាល​បច្ចុប្បន្ន​នេះ​ដែរ ។ ការ​សិក្សា​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ American College of Cardiology ក្នុង Orlando, Fla៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ