មុន​ចូល​ឆ្នាំ​បងប្អូន​ខ្មែរ​ទទួល​បាន​ហេង​ៗ


ខេត្តបាត់ដំបង ៖ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែមេសា​នេះ តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ឧត្តមសេនីយ៍ទោ លឹ​ម គុណ​វុ​ឌ្ឍ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង​បាត់ដំបង ជា​ប្រធាន​(​ស អ ក​)​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ច​ន្ថា ស្នងការ​រង​ខេត្ត ព្រមទាំង​មន្ត្រីខេត្ត​ស្រុក​ដែល​ពាក់ព័ន្ធ​ចំនួន​៧៣​នាក់ ចុះ​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន ជួប​ការ​លំបាក​ប្រគល់​ផ្ទះ​លើក​ទី​៧៩​ខ្នង​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​ទំពូង​ត្បូង ឃុំ​ទំពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ពេល​នេះ​មាន​០៥​ខ្នង ០១​ខ្នង​ទំហំ​(០៤​ម៉ែត្រ​គុណ​០៦​ម៉ែត្រ​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់​០១​ម៉ែត្រ ដែល​រៀប​ត​សំ​យ៉ាប​ទៅ​ក្រោយ​ប្រវែង ហើយ​បាន​ចាប់​សាងសង់​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ផ្តល់​ជូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តបាត់ដំបង​០៥​នាក់ ដែល​ទីទ័ល​ក្រ និង​គ្មាន​ទីជំរក​សមរម្យ ។

ផ្តល់​ជូន​ទី ១- ឈ្មោះ ក​យ ប៉ែន អត្តលេខ RA12000976 ជា​និវត្តជន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ស្ថិត​នៅ​ភូមិ​ទំពូង​ត្បូង ឃុំ​តា​ពូ​ង ស្រុក​ថ្មគោល ទី​២ – ឈ្មោះ សុខ សម្បត្តិ អត្តលេខ RB12000227 ជា​និវត្តជន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ទី ៣ – ឈ្មោះ ហាក់ សា​រិ​ន អត្តលេខ HB95000529 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​បឹង​៥ ឃុំ​បឹង​៥ ស្រុក​ប​វេ​ល ទី​៤ – ឈ្មោះ កែវ ធឿ​ន អត្តលេខ HA96001984 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ទី​៥- ឈ្មោះ តុល សុ​ន អត្តលេខ HA90001175 ជា​ជន​ពិការ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ស្ថិត​នៅ​ភូមិ​តា​សាញ់​ជើង ឃុំ​តា​សាញ់ ស្រុក​សំឡូត ខេត្តបាត់ដំបង ។ ដោយឡែក​អតីត​យុទ្ធ​ជន ជួប​ការ​លំបាក​ចំនួន​៣០​នាក់ ជា​ជន​ពិការ និង​និវត្តជន ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​២០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម សារុង​១ មេឃុំ​ប៉ុស្តិ៍ មេ​ប៉ុស្តិ៍ មេ​ភូមិ​ចំនួន​៧​នាក់ ក្នុង​ម្នាក់​ថវិកា​២០​ម៉ឺន​រៀល និង​ប្រជាពលរដ្ឋ​ជិតខាង​ចូលរួម​ក្នុង​ម្នាក់​សារុង​១ ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ។

កម្មវិធី​នេះ​ម្ចាស់ផ្ទះ​ទទួល​បាន​គ្រឿង​ឧបភោគបរិភោគ ក្នុង​០១​នាក់​រួម​មាន ៖ ថវិកា​២០០,០០០​រៀល គ្រែ​០១, អង្ករ​ចំនួន​១០០​គីឡូក្រាម , ទឹកត្រី​០១​យួរ , ទឹក​ស៊ី​អី​វ​០១​យួរ , ត្រីខ​០១​យួរ , ឆ្នាំង​-​ចាន​- មុង​០១, ភួយ​០១ និង​កន្ទេល​០១ ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ឧត្តមសេនីយ៍ឯក អគ្គលេខាធិការ​រង​បាន​សំណេះសំណាល បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​ពី​អតីត​កងកម្លាំងប្រដាប់អាវុធ​យើង​តែងតែ​ដឹងគុណ​ជា​និច្ច អំពី​កិច្ច​ការពារ​ប្រទេស​ជាតិ​យើង​កន្លង​មក ដែល​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពិត​ៗ​រហូត​ដល់​សព្វ​ថ្ងៃនេះ និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ ហើយ​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៤​លាន​រៀល ផ្ទះ​១​ខ្នង តម្លៃ​៣៥០០​ដុល្លារ អង្ករ​១០​តោន សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ជួយ​អតីត​យុទ្ធ​ជន​ជួប​ការ​លំបាក​ជា​បន្ត​ទៅ​ទៀត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ