កំណែទម្រង់ និង​ការ​បើក​ទូលាយ​ជំរុញ​ដល់​ការ​លូតលាស់


ទីក្រុង​សេ​អ៊ូ​ល ៖ អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​និយាយ​ថា ការ​ធ្វើ​កំណែទម្រង់ និង​គោលនយោបាយ​បើក​ទូលាយ​របស់​ប្រទេស​ចិន បាន​ចូលរួម​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ទាំង​ក្នុងស្រុក និង​ពិភពលោក នា​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​មកនេះ ។

អ្នកជំនាញ​ខាងលើ​គិត​ថា ប្រទេស​ចិន​នឹង​ចូលរួម​ក្នុង​ការ​លូតលាស់​របស់​ពិភពលោក​កាន់តែ​ខ្លាំង​ឡើង ជាមួយ​ការ​ធ្វើ​កំណែទម្រង់ និង​គោលនយោបាយ​បើក​ទូលាយ​ស៊ី​ជម្រៅ​ជាង​មុន ។

លោក Kim Young-ju ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ៖« តាំងពី​ការ​ធ្វើ​កំណែទម្រង់ និង​បើក​ទូលាយ​មក ចិន​មើលឃើញ​ការ​លូត​លាស់​ និង​ការ​ធ្លាក់​ចុះ ប៉ុន្តែ​វា​បាន​នាំ​មក​នូវ​ការ​លូតលាស់​យ៉ាង​លឿន​ដល់​ប្រទេស​ចិន»។

លោក Kim បន្ត​ថា តាំងពី​ការ​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់ និង​គោលនយោបាយ​បើក​ទូលាយ​​មក ចិន​មើលឃើញ​ការ​លូតលាស់​យ៉ាង​លឿន ដោយ​បាន​កាត់​បន្ថយ​អត្រា​អ្នក​ក្រីក្រ​ក្នុង​ប្រទេស​យ៉ាង​ខ្លាំង និង​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ថែម​ទៀត ។

លោក​កត់​សម្គាល់ថា ការ​ចូលរួម​របស់​ប្រទេស​ចិន​ទៅ​ក្នុង​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភព​លោក​ក៏​សំខាន់​ដែរ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន ថែម​ទាំង​ដឹកនាំ​ការ​លូតលាស់​នេះ​ទៀត ។

លោក​បន្ថែម​ថា អនាគត​ពិតជា​ភ្លឺស្វាង​ណាស់ ព្រោះ​រដ្ឋាភិបាល​ចិន​កំពុង​តែ​ដោះស្រាយ​យ៉ាង​សកម្ម​នូវ​បញ្ហា​ការ​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​បញ្ហា​បរិស្ថាន​សកល ។ លោក​បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ចិន ក្នុង​ការ​កសាង​សហគមន៍​មួយ​ដែល​មាន​អនាគត​​សម្រាប់​មនុស្សលោក​រួម ។

លោក Kim កត់​សម្គាល់ថា ការ​ធ្វើ​សកលភាវូបនីយកម្ម​អាច​បង្ក​ឲ្យ​មាន​វិសមភាព​ទ្រព្យ​សម្បត្តិ​និង​ជម្លោះ​ក្នុង​សង្គម ប៉ុន្តែ​ពាក្យស្លោក​នៃ​ការ​សាងសង់​សហគមន៍​មួយ​នេះ អាច​នឹង​ជួយ​ឲ្យ​យើង​ឆ្លងកាត់​ជម្លោះ និង​បង្កើត​ភាព​ចុះសម្រុង​គ្នា ។

លោក​ថា ៖« ប្រទេស​ចិន​បាន​ដើរតួ​នាទី​កសាង​ទម្រង់​សេដ្ឋកិច្ច និង​អភិបាលកិច្ច​សកល​មួយ ដោយ​បង្កើត​ជា​គំរូ​កំណែទម្រង់សេដ្ឋកិច្ច និង​ការ​បើក​ទូលាយ ដែល​តំណាង​ដោយ​ការ​ផ្តួចផ្តើម​គំនិត​ខ្សែក្រវាត់​និង​វិ​ថី និង​ការ​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ផង​ដែរ » ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ