ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ មើលឃើញ​ការ​បញ្ចប់​ជម្លោះ​​ជាមួយ​ចិន

6 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា លោក​មើលឃើញ​ការ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ដាក់​ពន្ធ និង​គំរាមកំហែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា លោក​មើលឃើញ​ការ​បញ្ចប់​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ដាក់​ពន្ធ និង​គំរាមកំហែង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក​បាន​និយាយ​នៅ​លើ Twitter ថា ៖«​ប្រទេស​ចិន​នឹង​ដក​ឧបសគ្គ​ពាណិជ្ជកម្ម​របស់​ខ្លួន ព្រោះ​វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ ហើយ​កិច្ចព្រមព្រៀង​នឹង​សម្រេច​លើ​បញ្ហា​កម្ម​សិទ្ធិបញ្ញា » ។

លោក​ត្រាំ បាន​បន្ថែម​ថា ៖« លោក និង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង នឹង​នៅ​តែ​ជា​មិត្ត​នឹង​គ្នា មិន​ថា​មានរឿង​អ្វី​កើតឡើង​ទាក់ទង​នឹង​ជម្លោះ​ពាណិជ្ជកម្ម​របស់​ពួក​យើង​ទេ»។

គួរ​បញ្ជាក់​ថា ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ជាង​២%​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​លោក​​ត្រាំ ប្រកាស​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ។

វិនិយោគិន​មួយ​ចំនួន​គិត​ថា រដ្ឋាភិបាល​លោក​ត្រាំ អាច​នឹង​ប្រើប្រាស់​វិធី​នេះ​ធ្វើ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ចរចា​ជាមួយ​ប្រទេស​ចិន ។

គួរ​បញ្ជាក់​ថា អាជីវកម្ម​របស់​អា​មេ​រិ​កបាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដកថយ ។ ប៉ុន្តែ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ត្រាំ កាលពី​ថ្ងៃអាទិត្យ​បាន​បដិសេធ​ថា នឹង​គ្មាន​សង្គ្រាម​

ពាណិជ្ជកម្ម​ទេ ហើយ​និយាយ​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ពិតជា​មិន​លេងសើច​ពី​រឿង​ការ​ដាក់​ពន្ធ​ឡើយ បើ​ទោះជា​បន្ត​ការ​ចរចា​ជាមួយ​ប្រទេស​ចិន​ក្តី ។

លោក Peter Navarro ទីប្រឹក្សា​សេដ្ឋកិច្ច​ម្នាក់ បាន​និយាយ​ថា ទោះជា​មានការ​ចរចា​ជាមួយ​ប្រទេស​ចិន​ពិតមែន ប៉ុន្តែ​សហរដ្ឋអាមេរិក​នឹង​អនុវត្ត​ពន្ធ ហើយ​ទប់ស្កាត់​ការ​វិនិយោគ​ផ្សេង​ៗ​របស់​ប្រទេស​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ