ដល់កហើយ ស្លឹក​រុក្ខជាតិ​ក្រៀមនេះយកទៅពិនិត្យធ្លាក់ថ្លើមក្ឌុក


រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​​​បឋមឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​២ មេសា​ កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំងគ្រឿងញៀន សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ តំណាង​ក្រុម​ហ៊ុនDHL តំណាង​ប្រៃ​ណី​យ៍​កម្ពុជា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តម​សេនីយ៍ ម៉ក់ ជី​តូ ដែល​មាន​លោក​ឧត្ត​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ជា​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​កេស​បញ្ញើ​ពណ៌​កា​គី ​ចំនួន​៣៦​កេស ដែល​ក្នុង​មួយ​កេស​មាន​៨​ថង់ ក្នុង​មួយ​ថង់​មាន​ទម្ងន់​២​គីឡូក្រាម សរុប​ទាំងអស់​៥៧៦​គីឡូក្រាម ។

ប្រភព​ព័ត៌មាន​បន្ត​ថា ស្លឹក​រុក្ខជាតិ​ដែល​គេស្គាល់​ថា ​ជា​ «​ស្លឹក​ខាត​» មាន​សារធាតុ​ញៀនសរុប​ជាង​៥០០​គីឡូក្រាម​នេះ ត្រូវ​បាន​ជន​មិនស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​ផ្ញើ​នៅ​ក្រុមហ៊ុនDHL ដែល​មាន​ទិស​ដៅ​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា​ ទៅ​កាន់​រដ្ឋ​ច​ច​ជៀ សហរដ្ឋអាមេរិក ។ នៅ​ពេល​សមត្ថកិច្ច​បើក​កេស​ត្រួតពិនិត្យ ឃើញ​មាន​ថង់​ពណ៌​ទឹកប្រាក់​ទម្ងន់​២​គីឡូក្រាម ​ដែល​បិទ​ផ្លា​ក Ever Green Dried Bay Leaf នៅ​ក្នុង​នោះ និង​ពិនិត្យ​ឃើញ​មាន​ស្លឹក​រុក្ខជាតិ​ក្រៀម ពណ៌​បៃតងចាស់ ។

បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​យក​ស្លឹក​រុក្ខជាតិក្រៀម​នេះ​ ទៅ​ធ្វើតេស្ត​បឋម គឺ​លទ្ធផល​អ​វិ​ជ្ជមាន ​។ ប៉ុន្តែ​ពេល​យក​សំណាក​ចំនួន​មួយ​ថង់​តូច បញ្ជូន​ទៅ​មន្ទីរពិសោធន៍​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​វិភាគ​រក​សារធាតុញៀន ជា​លទ្ធផល​ឃើញ​ថា ស្លឹក​រុក្ខជាតិ​ទាំងជាង​៥២០​គីឡូក្រាម ពិតជា​មាន​សារ ធាតុ​ញៀនប្រាកដ​មែន ។ ដូច្នេះ សមត្ថកិច្ច​បាន​សម្រេច​ឃាត់​ទុក តាម​អនុសាសន៍​សម្តេច​ក្រឡាហោម
ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​បទបញ្ជា​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា
​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។

បន្ទាប់​ពី​ដឹង​ថា ស្លឹក​រុក្ខជាតិ​នេះ​ មាន​សារធាតុញៀន​ហើយ​នោះ កេស​វេច​ខ្ចប់​វត្ថុ​តាង​ ត្រូវ​បាន​រក្សា​ទុក​នៅ​ក្រុមហ៊ុន DHL ដើម្បី​រង់ចាំ​អនុវត្ត​តាម​ច្បាប់ ហើយ​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន និង​កំពុង​បន្ត​នីតិវិធី​ព្រោះ​នេះ​ជា​បទល្មើស​ថ្មី ៕​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ