ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​រំលោ.ភ​ភ្លើងស្តុប​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​កំពុង​ឆ្លងផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ​លឿន​ពេក បើក​ទាំង​ភ្លើងស្តុប​ពណ៌​ក្រហម ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​បើកបរ​លឿន​ពេក បើក​ទាំង​ភ្លើងស្តុប​ពណ៌​ក្រហម ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ឧកញ៉ា ម៉ុង រិ​ទ្ធី តាម​បណ្ដា​យ​ផ្លូវ​ហាណូយ កែង​និង​ផ្លូវ​ឧកញ៉ា ម៉ុង រិ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ពណ៌​ក្រហម ដឹក​ប្រពន្ធ និង​កូន​ពីរ​នាក់​ទៀត រួម​ដំណើរ​ពីក្រោយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង រិ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ស្តុ​ប​រ៉ឺ​ម៉ក​ម៉ូតូ​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ ខណៈ​ពេល​ដែល​ឆ្លង​មិន​ទាន់​បាន​ពាក់កណ្ដាល​ផ្លូវ​ផង ស្រាប់តែ​មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ទៀត ពណ៌​ស្លែ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២P-៣០០៨ បើកបរ​ដោយ​បុរស​ពីរ​នាក់​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បើក​បំពាន​ភ្លើងស្តុប​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​រង​ការ​ខូចខាត​វៀច​.​ក​ម៉ូតូ ឬ​ឯ​អ្នកបើកបរ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួស​ធ្លោះ​ជើង​ខាងឆ្វេង ចំណែក​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ឡើង​លើ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ឆ្លង​ទៅ​ម្ខាង​ទៀត បណ្ដាល​ឲ្យ​រថយន្ត​បែក​កង់​ខាង​មុខ​ចំហៀង​ខាងស្តាំ តែ​មិន​បង្ក​ឲ្យ​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​រង​ការ​ខូចខាត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ