ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំជ្រួច​មួយ​ម៉ឺន​ដើម​បាន​ផ្ទុះ​បំភ្លឺ​ពេញ​វេហា​ក្នុង​ថ្ងៃ​សូត្រ​មន្ដ​អបអរ​ឆ្នាំ​ថ្មី

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាំជ្រួច​ចំនួន​មួយ​ម៉ឺន​ដើម​បាន​ផ្ទុះ​បំភ្លឺ​ពេញ​វេហា​ក្នុង​ថ្ងៃ​សូត្រ​មន្ត​អបអរ​ឆ្នាំ​ថ្មី និង​ខួបកំណើត​លោកស្រី ជា ខេ​ង ស៊ុ​យ សែ​ម ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​០៨ និង​ទី​០៩…

ខេត្តពោធិ៍សាត់ ៖ កាំជ្រួច​ចំនួន​មួយ​ម៉ឺន​ដើម​បាន​ផ្ទុះ​បំភ្លឺ​ពេញ​វេហា​ក្នុង​ថ្ងៃ​សូត្រ​មន្ត​អបអរ​ឆ្នាំ​ថ្មី និង​ខួបកំណើត​លោកស្រី ជា ខេ​ង ស៊ុ​យ សែ​ម ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​០៨ និង​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ខេត្តពោធិ៍សាត់ ។ ការ​បាញ់​កាំជ្រួច​ទ្រង់ទ្រាយ​ធំ​កក្រើក​ខេត្តពោធិ៍សាត់​នេះ គឺជា​លើក​ទី​២​ហើយ ដែល​លើក​ទី​មួយ​ធ្វើ​ឡើង​កាលពី​សម្ភោ​ធ​កោះ​សំពៅ​មាស​ឆ្នាំ​២០១០ ។ កាំជ្រួច​ទាំងនេះ​គឺជា​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ​, ហើយ​បាន​ផ្ទុះ​ក្នុង​រយៈពេល​តែ​៣០​នាទី​ប៉ុណ្ណោះ ដែល​បញ្ជា​ដោយ​ប្រពន្ធ​កុំព្យូទ័រ ។ ក្រៅពី​ព្រឹត្តិការណ៍​ដុត​កាំជ្រួច​នេះ លោក ស៊ុ​យ សែ​ម និង​លោក​ជំទាវ​ក៍បាន​នាំ​យក​តន្ត្រី​ខ្នាត​ធំ​មក​ប្រគុំ​នៅ​តារាង​បាល់ទាត់ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ដ ដែល​មាន​តារាចំរៀង​ល្បី​ៗ​មក​ពី​រាជធានី​ភ្នំពេញ ក្រុម​កំប្លែង​នាយ​កុយ នាយ​ក្រឹម អា​យ៉ៃ ព្រហ្ម ម៉ា​ញ និង​មានការ​តាំងពិព័រណ៍​ហូត​ដល់​បុណ្យចូលឆ្នាំ​ផង​ដែរ ។

ក្នុង​ពិធីសូត្រមន្ត​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ពស ២៥៦២ នៅ​ខេត្តពោធិ៍សាត់​នេះ លោក ស៊ុ​យ សែ​ម បាន​ភ្ជាប់​ខួបកំណើត​លោកស្រី ជា ខេ​ង ជា​ឧត្តម​ភរិយា គម្រប់​៥៥​ឆ្នាំ ចូល​៥៦​ផង​ដែរ ដើម្បី​បង្កើន​ភាព​រីករាយ​ក្នុង​គ្រួសារ និង​ជូនពរ​ឲ្យ​លោក​ជំទាវ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ និង​រក្សា​បាន​នូវ​សម្រស់​ស្រស់​ស្អាត​ជា​រៀង​រហូត ។

លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ សូម​ឲ្យ​បង​ប្អូ​ប​ប្រជាពលរដ្ឋ​បើកបរ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន កុំ​ប្រើ​ល្បឿន​លឿន​ហួសកំណត់ កុំ​ពិសារ​គ្រឿង​ស្រវឹង​រហូត​ដល់​បាត់បង់​ស្មារតី ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ពិសេស​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។

លោក​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន​ច្រើន​ណាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដូច្នេះ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួន​យើង និង​ជីវិត​អ្នក​ដទៃ ។ លោក​រដ្ឋមន្ត្រី​សង្ឃឹមថា ការ​ដើរ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ បងប្អូន​ប្រជាពលរដ្ឋ​ពិតជា​មានការ​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន ក្រោម​ការ​រៀបចំ​របស់​លោក ម៉ៅ ធនិន អភិបាល នៃ​អភិបាលខេត្ត​ពោធិ៍សាត់ និង​សូម​ជូនពរ​ឲ្យ​រាល់​ដំណើរ​កម្សាន្ត​ជួប​តែ​សុវត្ថិភាព​គ្រប់ពេលវេលា និង​សូម​ឲ្យ​ខេត្តពោធិ៍សាត់​របស់​យើង​កាន់តែ​ការ​រី​ចម្រើន​ថែម​ទៀត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

សូម​បញ្ជាក់​ថា ក្នុង​ឱកាស​សូត្រ​មន្ត​អបអរ​ឆ្នាំ​ថ្មី និង​ខួបកំណើត​លោកស្រី ជា ខេ​ង នេះ លោក ស៊ុ​យ សែ​ម និង​លោកស្រី បាន​និមន្ត​ព្រះសង្ឃ​មក​ពី​១៤​វត្ត មក​ធ្វើ​កិច្ច​ពិធី​ក្នុងភូមិ​គ្រឹះ នៅ​ភូមិ​អូរ​ចំបក់ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ហើយ​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​ក្នុង​មួយ​វត្ត​២​លាន​រៀល ព្រះសង្ឃ​ចំនួន​៥៦​អង្គ​មួយ​អង្គ​សាដក​មួយ​ប្រអប់ និង​ថវិកា​១០​ម៉ឺន​រៀល​, លោកតា​លោកយាយ​១០០​នាក់ ទទួល​បាន​ខោ សំពត់ និង​អាវ មួយ​កំ​ប្លេ និង​ថវិកា​មួយ​ចំនួន ។ មិនតែប៉ុណ្ណោះ​បាន​ធ្វើ​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​១២៦​អង្គ​នៅ​លើ​កោះ​សំពៅ​មាស ព្រមទាំង​បាន​អញ្ជើញ​ភ្ញៀវ​ដែល​មក​ចូលរួម​ជាង​៧០០​នាក់​ពិសា​របាយ​សាមគ្គី​ដោយ​ម្ហូប​ឆ្ងាញ់​ៗ ដែល​បាន​សម្រិតសម្រាំង​ដោយ​ចុងភៅ​ពិសេស​មក​ពី​រាជធានី​ភ្នំពេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ