ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​មួយ​ប្រាវ​បាន​២១​គ្រឿង !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​២១​គ្រឿង​ដែល​មិន​គោ​ពរ​ច្បាប់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ​ព្រេង​ឥន្ធនៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​២៧១…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​បាន​ដាក់​គោលដៅ​ឆែកឆេរ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ដើម្បី​ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ផ្សេង​ៗ​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​២១​គ្រឿង​ដែល​មិន​គោ​ពរ​ច្បាប់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយ​ព្រេង​ឥន្ធនៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ប្រ​តិ​បត្ត​ការ​នេះ​ដឹកនាំ​ដោយ​លោក ហោ វាសនា អភិបាលរង​ខណ្ឌ​សែន​សុខ​តំណាង​ឲ្យ​លោក ម៉ូ​វ ម៉ា​និ​ត លោក រុណ ពង្ស​វិ​លិ​យ៉ា អធិការរង​ខណ្ឌ តំណាង​លោក​វរសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ និង​កម្លាំង​កង​រាជ​អា​វុ​ហត្ថ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ទៀត ។

លោក មូវ ម៉ា​និ​ត អភិបាល​ខណ្ឌ​បាន​មាន​ប្រសា​ន៍​ថា ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ដើម្បី​ទប់ស្កាត់​បទល្មើស និង​គ្រោះ​ផ្សេង​ៗ​ដែល​អាច​កើត​មាន​ឡើង​ក្នុង​មូលដ្ឋាន ។

ជា​លទ្ធផល​ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ខាងលើ​គណៈ​បញ្ជាការ​កងឯកភាព​ខណ្ឌ​បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​២១​គ្រឿង​ដែល​មិន​គោ​ពរ​ច្បាប់​ចរាចរណ៍​ក្នុង​នោះ​ម៉ូតូ​ដែល​អត់​មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​៣​គ្រឿង និង​១៨​គ្រឿង​ទៀត​ជិះ​ដោយ​អត់​ពាក់មួក​សុវត្ថិភាព ។ បច្ចុប្បន្ន​ម៉ូតូ​ទាំង​២១​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង​ចាំ​ធ្វើ​អប់រំ និង​ផាកពិន័យ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ