ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឪពុក​ស្លុត​យ៉ាងណា សុខ​ៗ​ឮដំណឹង​កូន​បែប​នេះ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​ក្មេងស្រី​ម្នាក់​​លង់ទឹក​ស្រះ​ ​បណ្តាល​ឱ្យ​ស្លាប់​​យ៉ាង​អាណោច​អាធ័ម ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​០៨ មេ​សា នៅ​ចំណុច​ខាងជើង​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក…

ខេត្តកំពង់ធំ ៖ ​ក្មេងស្រី​ម្នាក់​​លង់ទឹក​ស្រះ​ ​បណ្តាល​ឱ្យ​ស្លាប់​​យ៉ាង​អាណោច​អាធ័ម ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៤​ល្ងាច ថ្ងៃ​ទី​០៨ មេ​សា នៅ​ចំណុច​ខាងជើង​ភូមិ​ចុង​ដា ឃុំ​ត្បូង​ក្រពើ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ឈ្មោះ ហ៊ុ ឡៃ ភេទ​ស្រី អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ ជឿន ជី​ន និង​ម្តាយ​ឈ្មោះ ហ៊ីង នី​ន ។

បើ​យោង​តាម​ការ​បំភ្លឺ​ពី​ម្តាយបង្កើត​របស់​ក្មេង​រង​គ្រោះ​ប្រាប់​ថា នៅ​ថ្ងៃ​កើតហេតុ​កូន​របស់​​គាត់​បាន​ទៅ​ដើរ​លេង​ជាមួយ​ក្មេង​ៗ​គ្នា​គេ​បាត់ ចំណែក​ពួក​គាត់​នៅផ្ទះ មួយសន្ទុះ​ធំ​ស្រាប់តែ​ឃើញ​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ ហ៊ុ ធី​ន អាយុ​៥​ឆ្នាំ រត់​មក​ប្រាប់​គាត់​ថា បង​លង់ទឹក​ស្រះ​ខាងជើង​ភូមិ ។ ឮ​ដូច្នេះ​គាត់​ក៏​ប្រាប់​ប្តី និង​ញាតិ​ជិតខាង​ឲ្យ​នាំ​គ្នា​ទៅ​កន្លែង​កើតហេតុ​មាន​ចម្ងាយ​ប្រហែលជា​៣០០​ម៉ែត្រ និង​នាំ​គ្នា​បួន​ប្រាំ​នាក់​ចុះ​មុជ​រាវរក​នៅ​ក្នុង​ស្រះ ក៏​ប្រទះ​ឃើញ​សព​កុមារី​រង​គ្រោះ​នៅ​បាត​ស្រះ​ជំរៅ​ប្រហែល​៣​ម៉ែត្រ ក៏​ស្រង់​យ​ទៅ​ដំកល់​នៅ​លើ​លំនៅ​ដ្ឋា​ន ។

ក្រោយមក​ក៏​ដឹង​ព័ត៌មាន​ដល់​កម្លាំង​ជំនាញ​បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​សព និង​កន្លែង​កើតហេតុ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ទៅ​លេង​ទឹក​ស្រះ​ប្រាកដ​មែន ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ