ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​បេះ​ត្រួយ​ស្អំ ប្តីមកកា.ប់​ផ្តាច់ជីវិតរួចអារ.កខ្លួនឯងដែរ​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្តី​-ប្រពន្ធ​មួយគូ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នងបាន​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​ក្នុង​ថ្លុកឈាម ដោយ​បុរស​ជា​ប្តី​បាន​កាប់​ប្រពន្ធ​នឹង​កាំបិតផ្គាក់ រួច​បន្ទាប់​មក​ក៏​អា​រក​ខ្លួនឯង​តាម​ក្រោយ ។ ហេតុ​ការ​ណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧ ​មេសា…

ខេត្តមណ្ឌលគិរី ៖ ប្តី​-ប្រពន្ធ​មួយគូ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នងបាន​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​ក្នុង​ថ្លុកឈាម ដោយ​បុរស​ជា​ប្តី​បាន​កាប់​ប្រពន្ធ​នឹង​កាំបិតផ្គាក់ រួច​បន្ទាប់​មក​ក៏​អា​រក​ខ្លួនឯង​តាម​ក្រោយ ។ ហេតុ​ការ​ណ៍​ដ៏​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៧ ​មេសា នៅ​ចំណុច​រកា​ថ្មី ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។ លោក ប៊ូ ប៊ុ​ន​ឈា​ត អធិការ​នគរបាល​ស្រុក​អូរ​រាំងបាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​មួយ​នេះ​
បង្ក​ឡើង​ដោយ​ឈ្មោះ ង្រើ​ម វី​ន អាយុ​៤៣​ឆ្នាំ បាន​ប្រើ​កាំបិត​ផ្គាក់​កាប់​ប្រពន្ធ​ឈ្មោះ ក្លើ​យ សុ​កេ អាយុ​៤០​ឆ្នាំ ចំនួន​២​កាំបិត គឺ​ចំ​បំពង់ក​១​កាំបិត និង​កញ្ចឹងក​១​កាំបិត ពេល​កំពុង​បេះ​ត្រួយ​ស្អំ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្រោម​ដើម​ស្អំ​ជិត​ផ្ទះ​តែ​ម្តង ។ គ្រួសារ​មួយ​នេះ មានកូន​ស្រី​៣​នាក់​នៅ​ក្នុង​បន្ទុក ដែល​កូនច្បង​ទើប​មាន​អាយុ​១៤​ឆ្នាំ ។ លោក​អធិការ​បន្ត​ថា ក្រោយ​ពី​សម្លាប់​ប្រពន្ធ​ហើយ ជន​នេះ​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ទេ តែ​បាន​យក​កាំបិត​ចុង​ស្រួច​អា​រក​សម្លាប់​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ទន្ទឹម​គ្នា​ជាមួយ​សព​ប្រពន្ធ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ត្រី ឡោ សុខា បាន​ចេញ​បទបញ្ជា​ភ្លាម​ៗ​ឲ្យ​មន្ត្រី​ជំនាញ​និង​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ស្វែងរក​ការ​ពិត ទោះបី​កន្លែង​កើតហេតុ​ស្ថិត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ក្នុង​ព្រៃ​ក្តី ។ ជា​លទ្ធផល សមត្ថកិច្ច​បានដឹង​ពី​មូលហេតុ​ដែល​ជន​ដៃដល់​សម្លាប់​ប្រពន្ធ​រួច​សម្លាប់​ខ្លួនឯង​នោះ គឺ​បណ្តាល​មក​ពី​បុរស​ជា​ប្តី​មាន​សតិ​មិនល្អ​រយៈពេល​៦​ខែ​មក​ហើយ ។ នៅ​ថ្ងៃ​កើតហេតុ ជំងឺ​ធ្វើទុក្ខ ឯ​ប្រពន្ធ​ក៏​មិន​បាន​ប្រុង​ប្រយ័ត្ន ខណៈ​កំពុង​បេះ​បន្លែ​យក​ទៅ​ស្ល​ស្រាប់​តែ​កើត​មាន​ករណី​នឹក​ស្មាន​មិន​ដល់​បែប​នេះ​តែ​ម្តង ។បន្ទាប់​ពី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ស្រាវជ្រាវ​សាកសួរ​សាក្សី ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា បុរស​ឈ្មោះ ង្រើ​ម វី​ន ពិតជា​កាប់សម្លាប់​ប្រពន្ធ រួច​ធ្វើ​អត្តឃាត​តាម​ក្រោយ​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​ខេត្ត​និង​ស្រុក បាន​នាំ​យក​ថវិកា​ចំនួន​១,២​លាន​រៀល និង​អង្ករ​១០០​គីឡូក្រាម ដែល​ក្នុង​នោះ​បានការ​ឧ​ប​ត្ថ​ម​ពី​លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត ថវិកា​១​លាន​រៀល អង្ករ​៥0​គីឡូក្រាម និង​លោក ន​ង ទុ​ណ្ណា​រី អភិបាលស្រុក ថវិកា​២០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម ទៅ​ប្រគល់​ជូន​គ្រួសារ​សព​ដើម្បី​ដោះស្រាយ​ទុក្ខ​លំបាក​មួយ​គ្រា ៕ ​

អត្ថបទសរសេរ ដោយ