ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រជាប្រិយ​៦​ប្រភេទ​របស់​អ្នក​ភ្នំពេញ​នឹង​មាន​វត្ត​មាននៅ​អង្គរ​សង្ក្រាន្ត​ខេត្តសៀមរាប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខិត​ជិត​មក​ដល់ នា​ពេល​ខាង​មុខ​នេះ នៅ​ទីតាំង​វាល​ព្រះ​មេរុ ស្ថិត​នៅ​ខាងជើង​ព្រះ​បរមរាជវាំង និង​ជាទី​តាំង​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក គឺ​មាន​ភាព​អ៊ូអរ…

រាជធានី​ភ្នំពេញ ៖ ជា​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​មុន​ចូល​ឆ្នាំ​ខ្មែរ​ខិត​ជិត​មក​ដល់ នា​ពេល​ខាង​មុខ​នេះ នៅ​ទីតាំង​វាល​ព្រះ​មេរុ ស្ថិត​នៅ​ខាងជើង​ព្រះ​បរមរាជវាំង និង​ជាទី​តាំង​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក គឺ​មាន​ភាព​អ៊ូអរ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង តាម​រយៈ​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​របស់​ក្រុម​សិស្ស​-​និស្សិត និង​អ្នកចូលរួម​កម្សាន្ត ។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ប្រាក់ សោភ័ណ ប្រធាន​ក្រុម​ល្បែង​ប្រជាប្រិយ​ឲ្យ​ដឹង​ថា ៖ ល្បែង​ប្រជាប្រិយ​ចំនួន​៦​ប្រភេទ ដែល​លោក​យក​ហាត់​សម នៅ​វាល​ព្រះ​មេរុ​នេះ រួម​មាន​ល្បែង​ស្ដេចចង់ ទំពាំង​ឫស្សី ទាញព្រ័ត្រ ស្បែកជើង​រួម​មិត្ត អ៊ូ និង​ល្បែង​មួយ​កាំ​ពីរ​កាំ ។

លោក​បន្ត​ថា ការ​ហាត់​សមនៅ​ទីតាំង​នេះ ជាទី​តាំងទី​២ បន្ទាប់​ពី​ហាត់​សមនៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ហើយ​អស់​រយៈពេល​៥​ស​ប្តា​ហ៍ ឬ​ស្មើ​និង​១០​ថ្ងៃ​មក​ហើយ​ដែរ ។ ការ​យក​ល្បែង​ប្រជាប្រិយ​ខ្មែរ​មក​បង្ហាញ និង​ផ្ដល់​ឱកាស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ និង​បង្ក​បរិយាកាស​នៅ​ទីតាំង​នេះ ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ផង​ដែរ ។

ល្បែង​ប្រជាប្រិយ​ខ្មែរ​៦​ប្រភេទ ដែល​ក្រុម​យុវជន​ជ្រើសរើស ដើម្បី​ហាត់​សមនេះ​នឹង​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ត​» នៅ​លើ​ទឹកដី​ខេត្តសៀមរាប ។ ល្បែង​ប្រជាប្រិយ​សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​នា​ឆ្នាំ​នេះ មាន​២៧​ល្បែង ហើយ​សម្រាប់​អ្នក​ភ្នំពេញ​ហាត់​សម​៦​ល្បែង មាន​អ្នកចូលរួម​១៣៥​នាក់ ហើយ​អ្នក​សៀមរាប​ចូលរួម​៣៦៥​នាក់ ក្នុង​នោះ​ក៏​មាន​យុវជន​មក​ពី​បណ្តាល​ខេត្ត​នានា​មក​ហាត់​សម​ល្បែង​ប្រជាប្រិយ​២១​ល្បែង​នេះ​ផង​ដែរ សរុប គឺ​មាន​យុវជន​ស្ម័គ្រចិត្ត​ទាំងអស់​៥០០​នាក់ ដែល​បាន​ចូលរួម​អង្គរ​សង្ក្រាន្ត ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​វាល​ព្រះ​មេរុ​នេះ ជាទី​តាំង​មួយ​ដែល​ក្រុមការងារ GoGoCambodia រៀបចំ​ការ​ត្បាញ​ក្រមា ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ មក​ម្លេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ