ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់… បើកឡានតាមគប់​អ្នកជិះម៉ូតូ​ទាល់​សន្លប់ស្តូក

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មុន​នេះ ​ធ្លាប់តែ​ល្បី​ថា មាន​ជន​ទំនើង​លួច​គប់​បំបែក​កញ្ចក់​រថយន្ត​ ដែល​បើកបរ​តាម​ផ្លូវ​នៅ​ពេល​យប់ តែ​ពេល​នេះ​បែរជា​លេខ​មុខ​ អ្នក​ជិះ​រថយន្ត​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ទៅ​វិញ ។…

ខេត្ត​ប៉ៃលិន ៖ មុន​នេះ ​ធ្លាប់តែ​ល្បី​ថា មាន​ជន​ទំនើង​លួច​គប់​បំបែក​កញ្ចក់​រថយន្ត​ ដែល​បើកបរ​តាម​ផ្លូវ​នៅ​ពេល​យប់ តែ​ពេល​នេះ​បែរជា​លេខ​មុខ​ អ្នក​ជិះ​រថយន្ត​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​ បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់​ទៅ​វិញ ។ តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ស៊ន សៀង អាយុ​៣៦​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដែល​ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​ឈ្មោះ នាក់ ម៉ា​និ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​បែកក្បាល​ផ្នែក​ខាង​មុខ​ដេរ​អស់​ជាង​១០​ថ្នេរ នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ធ្វើ​សកម្មភាព​បើករថយន្ត​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ ដែល​កំពុង​តែ​ជិះ​ម៉ូតូឌុប​មិត្តភក្តិ បណ្តាល​ឱ្យ​ត្រូវ​ក្បាល​ដួល​ម៉ូតូ​សន្លប់​ស្តូកស្តឹង ។

ហេតុការណ៍​បើករថយន្ត​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​នេះ​បាន​កើត​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែមេសា ស្ថិត​នៅ​ចំណុច​មុខ​ផែស្ងួត ឡោ ស៊ុន​ជាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧A ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៦ ខែមេសា នគរបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​បក្ខពួក​២​នាក់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​មួយ​បាន​កើតឡើង​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ប៊ុ​ន ចាន់​បូ​រ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ខាងជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ជា​អ្នក​លក់ដូរ និង​បក្ខពួក​២​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ដោយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ចេញពី​ក្នុង​រថយន្ត សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ខាងលើ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​នៅ​តាម​ផ្លូវជាតិ បណ្តាល​ឱ្យ​ចំ​ក្បាល​ផ្នែក​ខាង​មុខ​ដួល​ម៉ូតូ​សន្លប់​បាត់ស្មារតី ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ត្រូវ​បាន​មិត្តភក្តិ​រួម​ដំណើរ​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ នៅ​ថ្ងៃ​បន្ទាប់​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ល្មើស​ទាំង​៣​នាក់ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ ស៊ន សៀង អាយុ​៣៦​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា កូនប្រុស​របស់​គាត់​មិន​ធ្លាប់​មាន​គំនុំ​ជាមួយ​ជន​ទាំងនោះ​ទេ គាត់​សង្ស័យ​ថា ប្រហែលជា​ពួក​គេ​គប់​ច្រឡំ ខណៈ​កូនប្រុស​គាត់​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ម្នាក់​ឆ្ពោះទៅ​លិច ដើម្បី​ទៅ​លេង​នៅ​ព្រំដែន រហូត​ដល់​រំលង​អធ្រាត្រ ទើប​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​ក្រុម​ទំនើង​ទាំងនោះ​បើករថយន្ត​ដេញ​គប់​ទៅ​លើ​កូនប្រុស​របស់​គាត់​បណ្តាល​ឱ្យ​ចំ​ថ្ងាស​ដួល​ម៉ូតូ​សន្លប់​បាត់ស្មារតី ហើយ​ក៏​ត្រូវ​មិត្តភក្តិ​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​រួច​ទូរស័ព្ទ​ហៅ​គាត់​ជា​ម្តាយ​ឱ្យទៅ​មើល ។

លុះ​ព្រឹក​ឡើង​គាត់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​ខេត្ត ឱ្យ​តាម​រក​ជនល្មើស​ទាំងនោះ ចាប់ខ្លួន​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនល្មើស គាត់​ក៏​សម្រួល​ជាមួយនឹង​ឪពុក​ម្តាយ​ជន​ដៃដល់ ព្រោះ​ស្គាល់​រាប់អាន​គ្នា ដោយ​ឱ្យ​គេ​បង់ប្រាក់​ថ្លៃ​ព្យាបាល​របួស​កូនប្រុស​របស់​គាត់​ត្រឹមតែ​៤០០​ដុល្លារ​បញ្ចប់រឿង​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ