ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោងចោរ អស់លក្ខណ៍ត្រឹមលូទឹកស្អុយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ព័ទ្ធ​ផ្ទះ​វេរ​លុយ​១​កន្លែង​នៅ​កណ្តាល​ក្រុង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន កាលពីវេលា​ម៉ោង​១៦​ និង​៣៥​នាទី ថ្ងៃ​ទី​៧ មេ​សា…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង រួម​នឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ព័ទ្ធ​ផ្ទះ​វេរ​លុយ​១​កន្លែង​នៅ​កណ្តាល​ក្រុង បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​មហាជន កាលពីវេលា​ម៉ោង​១៦​ និង​៣៥​នាទី ថ្ងៃ​ទី​៧ មេ​សា ដើម្បី​ចាប់ខ្លួន​មុខសញ្ញា​មេខ្លោង​កាច់​សោ​.​ក​ម៉ូតូ ព្រមទាំង​ពាក់ព័ន្ធ​សំណុំរឿង​មួយ​ចំនួន​ធំ​ទៀត ដែល​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការខេត្ត​ផង​ដែរ ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្នុង​សកម្មភាព​នោះ​មុន​ដំបូង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​មាន​កង​កម្លាំង​​នគរបាល​ឈូឆរ មក​ឡោម​ព័ទ្ធ​ផ្ទះ​វេរ​លុយ​ទ្រូ​ម៉ា​នីមួយ​កន្លែង​។ មួយសន្ទុះ​ក្រោយមក​ក៏​ផ្អើល​ថា​ជា​ករណី​ប្លន់​ផ្ទះ​វេរ​លុយ កម្លាំង​កងរាជអាវុធហត្ថ​បាន​ចេញ​អន្តរាគមន៍​បន្ថែម​ទៀត ។ លុះ​ក្រោយមក​ទើប​ដឹង​ថា ជា​ករណី​តាម​ប្រមាញ់​ចាប់​មេខ្លោង​គាស់​និង​កាច់​សោ​.​ក​ម៉ូតូ​ដ៏​កក្រើក​នៅ​ខេត្ត​ស្ទឹង​ត្រែ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ចាប់​មិន​ដែល​បាន ។

ប្រភព​បន្ត​ថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ព័ទ្ធ​ចាប់​មុខសញ្ញា​ខាងលើ ខណៈ​ជន​នោះ​កំពុង​ចូល​ទៅ​ដក​លុយ​នៅ​ទីតាំង​វេរ​លុយ​ទ្រូ​ម៉ា​នី​ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ថា ជា​ករណី​ប្លន់​ផ្ទះ​វេរ​លុយ​។ នៅ​ពេល​ជន​នោះ​ឃើញ​កម្លាំង​នគរបាល​ឡោម​ព័ទ្ធ ក៏​បាន​រត់គេច​ចេញពី​កន្លែង​ដក​លុយ​រត់​ចូល​ផ្ទះ​គេ​រួច​បាន​ហែក​ជញ្ជាំង​ផ្លោះ​របង​គេចខ្លួន​បន្ត​ទៀត ដោយ​លូន​ចូល​សម្ងំ​លាក់ខ្លួន​ក្នុង​លូ​ស្អុយ​មួយ​កន្លែង ។ គ្រានោះ​កម្លាំង​នគរបាល​ទាំងអស់​ដោយសារ​បាត់​ខ្លួន​មុខសញ្ញា​ស្ទើរ​បាត់បង់​ឱកាស​ចាប់ខ្លួន​ទៅ​ហើយ ។ ប៉ុន្តែ​ដោយ​ការ​ព្យាយាម​រុករក​របស់​កងកម្លាំង​ទាំងអស់​ត្រៀមចាំ​បន្ត​ទៀត ក៏​ឃើញ​មុខសញ្ញា​ចោរ​ជើង​ខ្លាំង​ដែល​សម្ងំ​ក្នុង​លូ​យូរ ព្រោះ​ទ្រាំ​ក្លិន​ស្អុយ​លែង​បាន ក៏​លូន​ចេញពី​កន្លែង​លាក់ខ្លួន​ភ្លាម​ៗ ទើប​ចាប់ខ្លួន​បាន​នៅ​ចំណុច​បរិវេណ​ការិយាល័យ​បោះ​ឆ្នោត​ចាស់ ស្ថិត​នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានឱ្យ​ដឹង​ថា ដោយ​មានការ​តាមដាន​រាល់​សកម្ម​ភាព​របស់​ជន​នេះ កម្លាំង​ជំនាញ​បាន​សើ​ុ​ប​អង្កេត​ដឹង​ថា ជនល្មើស​បាន​លាក់ខ្លួន​និង​ធ្វើ​សកម្មភាព​ដោយ​ចល័ត​​ទៅ​មក​ចំនួន​បី​ខេត្ត​គឺ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តកំពង់ចាម ។ លោក​បន្ត​ថា មុខសញ្ញា​នេះ​ធ្វើ​សកម្មភាព​ទាំង​បី​ខេត្ត ដោយ​ផ្លាស់​ប្តូរ​គោលដៅ​ដើម្បី​ដោះ​ដូរ បើ​ធ្វើ​សកម្មភាព​លួច​បាន​នៅ​ខេត្តស្ទឹងត្រែង យក​ទៅ​លក់​នៅ​ខេត្តរតនគិរី​រួច​ទៅ​បើក​លុយ​នៅ​ខេត្តកំពង់ចាម ។ លោក​បន្ត​ថា ដោយសារ​កម្លាំង​ជំនាញ ស្រាវជ្រាវ​ដឹង​ពី​ចំណុច​ទាំងនេះ បន្ទាប់​ពី​ឃើញ​លេចមុខ​នៅ​ខេត្តស្ទឹងត្រែង ក៏​តាម​ចាប់ខ្លួន​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បន្ត​ថា ជនសង្ស័យ​ឈ្មោះ​សល់ កាន់​យ៉ា ហៅ​ពុំ សី​ុ​ចាន់ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ទ្រាល ឃុំ​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ជា​មេខ្លោង​ក្នុង​សំណុំ​រឿង​លួច​កាច់​សោ​ម៉ូតូ​និង​គាស់​ផ្ទះ ។ លោក​ថា មុខសញ្ញា​មេខ្លោង​ម្នាក់​នេះ​ធ្លាប់​ជាប់​ពន្ធនាគារ​និង​មាន​ដីការ​បង្កា​ប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ជា​ច្រើន​ផង​ដែរ ។ បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​កំពុង​ស្ថិត​នៅ​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ក្រោយ​បញ្ចប់​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ