ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បី​ដួង​ទទួល​បេសកកម្ម​​ថ្មីគួរ​ឱ្យ​ភ្ញាក់​ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​ជោគជ័យ និង​ទេព​កោសល្យ​សិល្បៈ តារា​ចម្រៀង​ចំនួន​បី​ដួង​ដែល​សាង​ភាព​ភ្ញាក់ផ្អើល​តាម​រយៈ​បទ​ចម្រៀង​ស្នាដៃ​ខ្លួនឯង រួម​មាន​កញ្ញា​អេ​ដា លោក​ហេង ពិ​ទូ និង​លោក​សួន​ពិសិដ្ឋ ត្រូវ​ស្ថានីយទូរទស្សន៍​បាយ័ន​ផ្តល់​តំណែង​ដ៏​សំខាន់​មួយ​ស្វែងរក​ពន្លក​សិល្បៈ​កើត​ចេញពី​កម្មវិធី​…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ភាព​ជោគជ័យ និង​ទេព​កោសល្យ​សិល្បៈ តារា​ចម្រៀង​ចំនួន​បី​ដួង​ដែល​សាង​ភាព​ភ្ញាក់ផ្អើល​តាម​រយៈ​បទ​ចម្រៀង​ស្នាដៃ​ខ្លួនឯង រួម​មាន​កញ្ញា​អេ​ដា លោក​ហេង ពិ​ទូ និង​លោក​សួន​ពិសិដ្ឋ ត្រូវ​ស្ថានីយទូរទស្សន៍​បាយ័ន​ផ្តល់​តំណែង​ដ៏​សំខាន់​មួយ​ស្វែងរក​ពន្លក​សិល្បៈ​កើត​ចេញពី​កម្មវិធី​ The Melody ដែល​ស្ថានីយ​​មួយ​នេះ​ទើបតែ​បង្កើត​ឡើង ។

កាលពី​រសៀល​ថ្ងៃ​ទី​៣ មេ​សា ឆ្នាំ​២០១៨​នា​ស្ថានីយទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​ ដើម្បី​ប្រកាស​ដល់​សាធារណជន​បានដឹង​ថា​ ក្រោយ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​បង្ហាញ​កម្មវិធី​ប្រឡង​ចម្រៀង​ថ្មី​មួយ​ក្រោម​ការ​សម្រិតសម្រាំង​យ៉ាង​​ពិសេស​ពុំ​ធ្លាប់​មាន ជា​ស្នាដៃ​គំនិត​ខ្មែរ​ផលិត​ឡើង ។ នា​ឱកាស​នោះ​មានការ​ចូល​រួម​ពី​តារាចម្រៀង ពិធីករ​ប្រចាំ​ស្ថានីយ អ្នកដឹកនាំ និង​បណ្តា​អ្នក​សារព័ត៌មាន ។

កម្មវិធី​ថ្មី​នេះ​មានឈ្មោះ​ថា «The Melody »​ជា​កម្មវិធី​ដែល​ផ្តល់​ឱកាស​ដល់​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​ចម្រៀង​បទ Original Song ដែល​មិន​ត្រឹមតែ​យក​បទ​ទាំងនោះ​ទេ ហើយ​បើ​បេក្ខជន​ចេះ​និ​ព​ន្ឋ​ចម្រៀង និ​ព​ន្ឋ​បទ​ភ្លេង​ក៏​មានឱកាស​គឺ​មាន​គ្រូបង្វឹក​ចាំ​ចង្អុលបង្ហាញ​ដើម្បី​បើកផ្លូវ​លើ​វិ​ថី​សិល្បៈ ។ ជា​ពិសេស​បេក្ខជន​ត្រូវ​ចម្រាញ់​ជ្រើសរើស​ពី​ក្រុម​គណៈ​កម្ម​ការ​ដែល​ល្បីឈ្មោះ​ខាង​ចម្រៀង​អូ​រី​ជី​ណ​ល គឺ​លោក​ហេង ពិ​ទូ កញ្ញា​អេ​ដា និង​លោក​សួន ពិសិដ្ឋ ។ ក្រៅពី​នោះ​មាន​ក្រុម​តន្ត្រីករ​ដ៏​មានបទពិសោធន៍​ចំនួន​៦​នាក់​ទៀត​រង់ចាំ​តាមដាន​វិនិច្ឆ័យ​ដែល​ដាក់​ឈ្មោះ​ថា Composers ត្រូវ​សម្រេច​ប្រជុំ​ជ្រើសរើស​អ្នក​ដែល​មាន​ទេព​កោសល្យ និង​សមត្ថភាព​សម្រាប់​ទៅ​វគ្គ​បន្តបន្ទាប់ ។

កញ្ញា​អេ​ដា​តារាចម្រៀង​ដែល​ជាប់​ឈ្មោះ​ថា​តារា​Original Song​ដ៏​លេចធ្លោ​បាន​ឲ្យ​ដឹង​ថា​បេក្ខជន​ត្រូវ​មាន​សិ​ទ្ឋិ​ចូលរួម​ប្រកួត​បាន​ចាប់ពី​វ័យ​១៦​ឆ្នាំ​ដល់​៣៥​ឆ្នាំ ។ លើស​ពី​នេះ​បើ​គាត់​ជា​អ្នកចម្រៀង Original Song មិន​មានឈ្មោះ​បោះ​សំឡេង​ជា​អ្នក​ច​ម្រៀ​ឯករាជ្យ​ក៏​មាន​សិ​ទ្ឋិ​ប្រឡង​ដែរ ។ បើ​មាន​សំឡេង​ល្អ តែ​ខ្សោយ​ការ​តែង​និ​ព​ន្ឋ​ទំនុកច្រៀង បទ​ភ្លេង​គឺ​កុំ​បារម្ភ​មាន​Composers​ចាំ​ជួយ ។

លោក​ហេង ពិ​ទូ ជា​តារាចម្រៀង និង​ជា​គណៈកម្មការ​និយាយ​ថា​«​សម្រាប់​ខ្ញុំ​មាន​ក្តី​រំពឹង​ថា​ជោគជ័យ​ដែរ តែ​មិន​ទាន់​អាច​ថា​ទាំងស្រុង​ទេ ព្រោះ​ជា​កម្មវិធី​លើក​ទី​១ ប៉ុន្តែ​ក្រោយ​ពី​បងប្អូន​ទស្សនា​យល់​ច្រើន ពិតជា​ឲ្យ​តម្លៃ ហើយ​បន្ត​គាំទ្រ​កម្មវិធី​កើត​ចេញពី​គំនិត​កូន​ខ្មែរ ពិត​ៗ ។​អ្វី​ដែល​សំខាន់​សូម​បេក្ខជន​ដែល​មាន​សមត្ថភាព​អាច​មក​ជា​ក្រុម​ក៏​បាន មក​ប្រឡង​ទោល​តែឯង​ក៏​បាន ហើយ​បទ​ចម្រៀង​លើក​មក​ច្រៀង​បើ​ចេះ​រៀបចំ​បញ្ចូល​ឧបករណ៍​ភ្លេងខ្មែរ​ដាក់​នៅ​ក្នុង​បទ​ចម្រៀង​រឹតតែ​ប្រសើរ »​។

កម្មវិធី «the melody»​មាន​រយៈពេល​ជាង​៥​ខែ​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​​ចាប់ពី​ថ្ងៃ​ទី​២១ មេ​សា ឆ្នាំ​២០១៨​វេលា​ម៉ោង​៨​យប់​ដល់​១០​យប់​រាល់ថ្ងៃ​សៅរ៍ ។ បាយ័ន​មាន​ជំហរ​ផលិត​ស្នាដៃ​កូន​ខ្មែរ​ក្រោយ​យល់​ថា​កម្មវិធី​បរទេស ធំ​ៗ​ជា​ច្រើន​វាយលុក​នៅ​តាម​ទូរទស្សន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ