ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​តែង​ប្រកាន់​ភ្ជាប់​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​ប្រជាជាតិ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះ​មហា​ក្ស​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ដែល​តែងតែ​ប្រកាន់​ភ្ជាប់​ការ​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​ប្រជាជាតិ​ជា​ធំ ។ នេះ​បើ​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ ក្នុង​ឱកាស​បើ​បក​បវេសនកាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០…

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​ករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី ព្រះ​មហា​ក្ស​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​ដែល​តែងតែ​ប្រកាន់​ភ្ជាប់​ការ​នូវ​គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​ប្រជាជាតិ​ជា​ធំ ។ នេះ​បើ​តាម​ព្រះរាជ​សារ​របស់​ព្រះ​អង្គ ក្នុង​ឱកាស​បើ​បក​បវេសនកាល​នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​៩ មេ​សា ឆ្នាំ​២០១៩ ។

យោង​តាម​ព្រះរាជ​សារ​ដែល​អាន​ដោយ​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​បន្ត​ថា រដ្ឋសភា​ក្នុង​នាម​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត បាន​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​ប្រកបដោយ​ប្រសិទ្ធភាព ជា​ពិសេស​បាន​អនុវត្ត​តួនាទី​របស់​ខ្លួន​ក្នុង​មុខងារ​នីតិកម្ម ធ្វើ​ជា​អ្នកតំណាង និង​តាមដាន​ការ​អនុវត្តន៍​ច្បាប់​សម្រេចកា​ងារ​បាន​យ៉ាង​ល្អ​ប្រសើរ ។

ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ស្ថាប័នរដ្ឋ​កំពូល​ៗ មាន​ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ​រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ​នានា និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល រដ្ឋសភា​បាន​បំពេញការងារ​ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការ​តាក់តែង និង​អនុម័ត​ច្បាប់​ឲ្យ​សម​ស្រប​ទៅ​នឹង​ស្ថានភាព​របស់​សង្គម​ជាតិ​យើង ។

ព្រះរាជ​សារ​បញ្ជាក់​ថា «​ខ្ញុំព្រះករុណា​មាន​សង្ឃឹមថា រដ្ឋសភា​ជាតិ​ដ៏​ឧត្តុ​ង​ឧត្តម​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​សហការ ជាមួយ​ស្ថាប័ន​ជាតិ​កំពូល​ៗ​នានា​ថែម​ទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​រួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ជំហាន​ៗ ធានា​បាន​នូវ​សង្គម​កម្ពុ​ជាមួយ​ដែល​រឹង​មាំ មាន​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​សមធម៌ » ។

នៅ​ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​នេះ « ខ្ញុំ​ករុណា ខ្ញុំ​សង្កេត​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​សម្រេច​បាន​កំណើន​ផលិតផល​ក្នុងស្រុក​តាម​រយះ​ការ​អនុវត្តន៍​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជុំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​រៀល​រាល់​ឆ្នាំ ។
រាជ​ដ្ឋា​ភិ​បាល​បាន​បន្ត​ជំរុញ​ការ​អនុវត្តន៍​ផែនកា​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល​សំដៅ​លើក​ស្ទួយ​អនាម័យ សុខភាព សុខុមាលភាព​របស់​ប្រជាជន​បាន​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស ប្រជាជន​ក្រីក្រ ស្ត្រី និង​កុមារ ។ លើស​ពី​នេះ​ក៏​បាន​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ប្រព័ន្ធ​សុវត្ថិភាព​សង្គម ការ​គាំពារ​សង្គម សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ កា​ការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ និង​គោលនយោបាយ​ជាតិ សម្រាប់​មនុស្ស​ចាស់ ។

ព្រះរាជ​សារ​គូសបញ្ជាក់​ថា​« ខ្ញុំព្រះករុណា ខ្ញុំ​សុំ​អប់អរសាទរ​ដល់​រាជរដ្ឋាភិបាល​ដែល​តែងតែបាន​ប្រកាន់​ភ្ជាប់​នូវ គោលការណ៍​សាមគ្គី​ជាតិ ដើម្បី​រួបរួម​ពួតដៃគ្នា រវាង​ប្រជាជាតិ​កម្ពុជា​ទាំងអស់ ទាំង​ក្នុង និង​ក្រៅប្រទេស លើ​គ្រប់​មជ្ឈដ្ឋាន និង​និន្នាការ​នយោបាយ ដើម្បី​កសាង ការពារ​ជាតិ សមិទ្ធផល​សង្គម និង​ការ​ធានា​ឲ្យ​មាន​ឯកភាព​ជាតិ​បូរ​ភាព​ទឹក​ក​ដី អ​ធីប​តេ​យ្យ​ភាព​ជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​» ។
ជាមួយ​គា្ន​នោះ​ដែរ ព្រះ​អង្គ​កី​បាន​កោត​ស សើរ និង​ថ្លែង​អំណរ​គុ ណ​ដ៏​ជ្រាល ជ្រៅ​បំផុត ចំពោះ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា អនុប្រធាន​នៃ​រដ្ឋសភា លោក លោកស្រី ប្រធាន​គណៈកម្មការ​ទាំង​១០ និង​សមាជិក សមាជិការ នៃ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញភារកិច្ច​របស់​ខ្លួន ក្នុង​ការ​បម្រើ​សង្គម​ជាតិ​យើង ។

ព្រះបាទ​សីហ​មុនី​បាន​មាន​ព្រះ​បន្ទូល​ក្នុង​ព្រះរាជ​សារ​គូសបញ្ជាក់​បន្ថែម​ថា សូម​កោត​ស​សើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងពួង​របស់​ប្រទេស ប្រកបដោយ​បញ្ញាណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ