ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វៀតណាម​អាច​ប្រកួត​ជាមួយ Grab ឬទេ ?

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​វៀតណាម លោក Khuat Viet Hung បាន​ថ្លែង​ថា ក្រុមហ៊ុន Grab…

ទីក្រុង​ហាណូយ ៖ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​វៀតណាម លោក Khuat Viet Hung បាន​ថ្លែង​ថា ក្រុមហ៊ុន Grab បាន​ទិញ Uber ដើម្បី​ចូលរួម​ចែករំលែក​យានជំនិះ​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម ។

លោក​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​សុក្រ​ថា Uber គ្មាន​ប្រជាប្រិយភាព​ទេ​កាលពី​៧​ទៅ​៨​ឆ្នាំ​មុន ហើយ​នៅ​ពេល Uber ចូល​ក្នុង​ទីផ្សារ​វៀត​ណាម គឺ​គ្មាន​នរណា​ស្គាល់ Grab ឡើយ ។

លោក Khuat Viet Hung បន្ត​ថា ៖« នៅ​ពេល​មាន​ក្រុមហ៊ុន​ធំ​មួយ​ក្នុង​ទីផ្សារ ពួក​យើង​តែងតែមាន​អារម្មណ៍​ភ័យ​ព្រួយ ប៉ុន្តែ​ខ្ញុំ​គិត​ថា ការ​ដែល Grab ទិញ Uber វា​គឺជា​ឱកាស​មួយ​សម្រាប់​អាជីវកម្ម​វៀតណាម » ។

Grab បាន​ប្រកាស​ជា​ផ្លូវការ​ថា ពួក​គេ​សម្រេចចិត្ត​ទិញ​អាជីវកម្ម Uber នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ។ បច្ចុប្បន្ន Uber មាន​ភាគហ៊ុន​២៧,៥% ក្នុង Grab ខណៈ​នាយក​ប្រតិបត្តិ​របស់ Uber នឹង​ចូល​ក្នុង​ក្រុម​គណៈនាយក​គ្រប់គ្រង​របស់ Grab ផង​ដែរ ។

Uber បាន​ប្រកាស​ជា​ផ្លូវការ​ទៅ​កាន់​អតិថិជន​ទាំងអស់​របស់​ខ្លួន​ពី​ការ​ផ្លាស់​ប្តូរ​នេះ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៨ មេ​សា និង​ប្រាប់​អតិថិជន​ឲ្យ​ទាញ​យក​កម្មវិធី Grab វិញ ។

លោក Nguyen Cong Hung ប្រធាន​សមាគម​តាក់ស៊ី​ក្រុង​ហាណូយ បាន​ថ្លែង​ថា មុន​ពេល​ចូល​ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម ក្រុមហ៊ុន Uber និង Grab បាន​សិក្សា​ពី​ច្បាប់​របស់​ប្រទេស ដើម្បី​ស្វែងរក​ចន្លោះ​បង្កើន​ចំណុច​ពិសេស​របស់​ខ្លួន ។

លោក​បន្ត​ថា នៅ​ពេល Uber និង Grab មក​ដល់​ប្រទេស​វៀតណាម​ភ្លាម តាក់ស៊ី​ចាស់​ៗ​បាន​ឈ្វេងយល់​ពី​បច្ចេកវិទ្យា និង​បង្កើត​កម្មវិធី​ចែករំលែក​យានជំនិះ​របស់​ខ្លួន ហើយ​ទទួលស្គាល់​ថា អាជីវកម្ម​តាក់ស៊ី​ចាស់​ៗ​ក្នុង​ប្រទេស​វៀតណាម ក៏​ត្រូវ​បង្កើត​ថ្មី​ដែរ ។

លោក​បន្ថែម​ថា សមាគម​របស់​លោក​បាន​ស្នើ​ឲ្យ​មានការ​ស្ថាបនា​មជ្ឈមណ្ឌល​កក់​តាក់ស៊ី​​មួយ ។ លោក​ថា ៖« សមាគម​ចង់​បង្កើត​ឲ្យ​មាន​សមភាព​និង​ភាព​យុត្តិធម៌​ក្នុង​អាជីវកម្ម ព្រមទាំង​ចង់​បង្កើត​ឲ្យ​មាន​វិធី​វាយតម្លៃ​គុណភាព​សេវាកម្ម​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ