ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​បុក​របង​ថ្ម​ធ្លុះ​ចូល​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • កោះកុង

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ជញ្ជាំង​របង​ថ្ម​ដែល​មានកំ​ពស់​១​ម៉ែត្រ​បាក់​អស់​មួយ​ផ្ទាំង​ប្រវែង​ប្រមាណ​២​ម៉​ត្រ ។ ករណី​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​ស្លាប់​នៅ​នឹង​កន្លែង បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​ជញ្ជាំង​របង​ថ្ម​ដែល​មានកំ​ពស់​១​ម៉ែត្រ​បាក់​អស់​មួយ​ផ្ទាំង​ប្រវែង​ប្រមាណ​២​ម៉​ត្រ ។ ករណី​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ស្មាច់​មាន​ជ័យ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង ។ លុះដល់​ព្រឹក​ឡើង​ទើប​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ប្រទះ​ឃើញ​រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ក្រុង ។

តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌុ​ល ស្រា៑​ន់ អាយុ​២៣​ឆ្នាំ មានមុខរ​បរជា​កម្មករ​សំណង់ និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។ សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា តាម​ការ​អង្កេត​ទីតាំង​កើតហេតុ​ឃើញ​ថា យុវជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ តាម​ផ្លូវ​បេតុង តែ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ផ្លូវបែក​ជា​២​បត់​ឆ្វេង​ស្តាំ ប៉ុន្តែ​ម៉ូតូ​មិន​បាន​បត់​ទេ បែរជា​ទៅ​មុខ​ត្រង់​បុក​នឹង​របង​ថ្ម បណ្ដាល​ឲ្យ​បាក់​របង​ប្លោង​ម៉ូតូ​ចូល​ទៅ​ក្នុង​តែ​ម្តង ចំណែក​អ្នកបើកបរ​ត្រូវ​បោក​ក្បាល​ផ្ទុប​នឹង​ជញ្ជាំង​របង​ខ្ទាត​មក​ក្រោយ​វិញ បណ្ដាល​ឲ្យ​ស្លាប​នៅ​នឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​ក៏​អត់​នោះ​ទេ​ប៉ុន្តែ ដឹង​ថា​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំង​ណាស់​ទើ​ក​បុក​របង​ថ្ម​នេះ​ធ្លាយ ហើយ​ពេល​នេះ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ