ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​បែក​ការណ៍ មក​ចាក់​ប្រពន្ធចុង​ស្លា.ប់​ហូរ​ឈាម​ដូច​ថ្លុក

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា នេះ ស្តិ​ត​ត្រង់​ចំណុច​ផ្លូវលំ​ត្រពាំង​អក ​ប​ល់ ក្នុងភូមិ​ផ្ការំចេក…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ករណី​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្នុង​ថ្លុក​ឈាម បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៩ មេ​សា នេះ ស្តិ​ត​ត្រង់​ចំណុច​ផ្លូវលំ​ត្រពាំង​អក
​ប​ល់ ក្នុងភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​កំពុង​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម​ប្តី​ចាក់​សម្លាប់​ប្រពន្ធចុង​ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះដែលស្លាប់ ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ប៉ក់ ឈាន អាយុ​៣៦​ឆ្នាំ ជា​កម្មករ
(​មាន​ផ្ទៃពោះ​៤​ខែ​​​) មាន​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។ រីឯ​ជនសង្ស័យ ត្រូវជា​ប្តី ស្គាល់ឈ្មោះ​ស៊ន់ ទឹ​ត អាយុ​៣៦​ឆ្នាំ ជា​កម្មករ ​មាន​ទីលំនៅ​ភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រ​និគម ខេត្តសៀមរាប ។

បើ​តាម​ការ​អះអាង​ពី​ម្តាយ​​ស្ត្រី​រង​គ្រោះ​ថា កូនស្រី​គាត់​ដែល​ស្លាប់នេះគឺជា​ប្រពន្ធ​ដែល​ទើប​យក​គ្នា​ជា​ប្តី​ ​បាន​រយៈ​៨​ខែ​ប៉ុណ្ណោះ និង​​នាំ​គ្នា​មក​រស់នៅ​ និង​ធ្វើ​ជា​កម្មករ​សំណង់ជាមួយគ្នា ​។ លុះ​នៅ​ថ្ងៃ​ទី​០៦ មេ​សា ប្តី​រូប​នេះ​បាន​លួច​ផ្ទះ​ប្រពន្ធដើម​ នៅ​ភូមិ​ផ្ការ​រំចេក ទើប​ត្រឡប់​មក​វិញ​កាលពី​ថ្ងៃ​ទី​០៨ មេ​សា ។ ពេល​នោះ កូន​ស្រី​គាត់ (​ស្ត្រី​ដែល​ស្លាប់​) បាន​បបួល​គាត់​ទៅ​តាម​ប្តីនៅភូមិនោះ ដើម្បី​សុំ​យក​អត្តសញ្ញាណប័ណ្ណ ។ ពេល​ទៅ​ដល់​​​ទើប​ដឹង​ថា ការពិត​កូនប្រសា​នេះ​​មាន​ប្រពន្ធ​ហើយ ​នៅ​ក្នុងភូមិ​នោះ តែ​ក៏​មិន​បាន​ឈ្លោះ​គ្នា​អី​ដែរ ។ នៅ​ពេល​​យប់ គាត់​និង​កូនស្រី​បាន​ដើរ​ត្រឡប់​ផ្ទះ​វិញ ស្រាប់តែ​​ប្តី​នេះ​មក​តាម​ចាក់​សម្លាប់​កូនស្រី​គាត់​ស្លាប់​នៅ​កណ្តាលផ្លូវ​តែ​ម្តង ព្រោះតែ​ដឹង​ថា បែក​ការណ៍​ទៅ​ដល់​ប្រពន្ធដើម​ដឹង​រឿង​ថា​ គេ​មាន​ប្រពន្ធចុង ដែល​ជា​កូន​ស្រី​គាត់​នេះ ។ បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ បាន​រត់គេច​ខ្លួន ដោយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន ។

ព័ត៌មានលម្អឹតនឹង​មានផ្សាយជូនលើ​ទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ