ការ​ព្រួយបារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ឡើងហើយ


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រិះគន់​ប្រទេស​ចិន​ជា​ថ្មី​ម្តងទៀត​ពី​ការ​ស្នើ​សហភាព​អឺរ៉ុប ឲ្យ​ចូលរួម​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ។

លោក​ត្រាំ អះអាង​ថា លទ្ធផល​នៃ​ជម្លោះ​នេះ​នឹង​ល្អ ប៉ុន្តែ​ប្រទេស​ចិន​និយាយ​ថា សហ​រដ្ឋ​អាមេរិក​មាន​តែ​បង្ក​ផល​ប៉ះពាល់​ដល់​ខ្លួនឯង​ទៅ​វិញ​ទេ ប្រសិនបើ​មិន​ដកថយ​ពី​ការ​គំរាមកំហែង​ដ៏​ខុសឆ្គង​យ៉ាង​ខ្លាំង​នេះ ។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Steven Mnuchin បាន​ទទួលស្គាល់​ពី​ហានិភ័យ​នៃ​ការ​មាន​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​និយាយ​ថា ៖« សហរដ្ឋអាមេរិក​មាន​គោលដៅ​ការពារ​អត្ថប្រយោជន៍របស់​ខ្លួន ហើយ​រដ្ឋាភិបាល​បន្ត​ចង់ការ​ចរចា » ។

ទោះជា​យ៉ាងណា លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ White House បាន​ព្រមាន​ថា ការ​គំរាមកំហែង​នេះ មិនមែន​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការ​ចរចា​ទេ ។

ទីផ្សារ​ភាគហ៊ុន​ពិភពលោក ក៏​ទទួល​រង​ផល​ប៉ះពាល់​ពី​ហេតុការណ៍​ទាំងនេះ​ដែរ ក្នុង​នោះ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​ធ្លាក់​ចុះ​២% ខណៈ​ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប និង​អាស៊ី ក៏​មើលឃើញ​ការ​អន់​ថយ​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ​កន្លង​មក សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជី​ផលិតផល​ចិន​ក្នុង​តម្លៃ​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​នឹង​ត្រូវ​យកពន្ធ ។

ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ជាមួយ​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ធំ​ៗ​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ផង​ដែរ រួម​មាន សណ្តែកសៀង រថយន្ត និង​យន្តហោះ​តូច​ៗ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ត្រាំ បាន​ប្រាប់​មន្ត្រី​ពាណិជ្ជកម្ម ឲ្យ​ពិចារណា​ពី​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ។

ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​តែ​ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​​អនុវត្ត ។ ទោះជា​យ៉ាងណា ចិន​មិន​អាច​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក​ទៀត​ទេ ព្រោះ​ប្រទេស​នេះ​នាំ​ចូល​ផលិតផល​អា​មេ​រិ​ក​តែ​១៣០​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ដូច្នេះ ពួក​គេ​ត្រូវ​ស្វែងរក​យុទ្ធសាស្ត្រ​ផ្សេង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ