ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ស្មាស​វី​បុក​គូថ​រថយន្ត​ឡិច​ស៊ី​ស RX300 រង​របួសធ្ងន់​៣​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ផ្សារ​កុង​ត័​រ​នឺ​បើករថយន្ត​ឡិច​ស៊ី​ស RX-300 ឆ្លូង​មិនបាន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​ជិះ​គ្នា​៣​នាក់​បុក​ចំ​គូថ​រថយន្ត​ពីក្រោយ​ពេញទំហឹង​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​កុង​ត័​រ​នឺ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ផ្សារ​កុង​ត័​រ​នឺ​បើករថយន្ត​ឡិច​ស៊ី​ស RX-300 ឆ្លូង​មិនបាន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​ជិះ​គ្នា​៣​នាក់​បុក​ចំ​គូថ​រថយន្ត​ពីក្រោយ​ពេញទំហឹង​ផ្នែក​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​៣​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​នៅ​ចំណុច​ក្បែរ​នឹង​ផ្សារ​កុង​ត័​រ​នឺ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ទើបតែ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ផ្សារ​កុង​ត័​រ​នឺ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២R-០៩៩០ បើកបរ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​រថយន្ត​ឡិច​ស៊ី​ស​គាត់​ក៏​បាន​បើក​ឆ្លងផ្លូវ ប៉ុន្តែ​ផុត​ផ្លូវ​ទៅ​ហើយ​ក៏​ស្រាបតែ​មាន​យុវជន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពុងធំ ១F-០៣១៧ បើកបរ​តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា​ក្នុង​ទៅ​ដៅ​ពី​ជើង​ទៅ​ត្បូង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទំនងជា​ស្រវឹងស្រា​អត់​មាន​បន្ថយល្បឿន​អី​នោះ​ទេ ក៏​រេ​ចង្កូត​ជ្រុល​មក​បុក​ចំ​គូថ​រថយន្ត​ឡិច​ស៊ី​ស RX-300 ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ដួល​រង​របួស​ធ្ងន់ខ្លួន​សន្លប់​ស្តូកស្តឹង​ទាំង​៣​នាក់​ខូចខាត​រថយន្ត​បែក​កង់​ខាងក្រោយ​នឹង​ក្រពឹត​ទ្វា​ខាងឆ្វេង ចំណែក​ម៉ូតូ​ស្មាស​វី​វិញ​រង​ការ​ខូចខាត​បាក់​កាំ​ខាង​មុខ​ភ្លាម​ៗ​នោះ​ដែល​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​មិន​បាន​បើក​រត់​នោះ​ទេ​គាត់​ក៏​បាន​ឈប់​រថយន្ត​ហើយ​ចុះ​មក​មើល​ជន​រង​គ្រោះ​ដែល​ដោយសារ​តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​ក៏​ឱ្យ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​នឹង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាសវែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ