ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លា.ប់ ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​រូបគេ​ដើរ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៥៥​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​១…

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​រូបគេ​ដើរ​ឆ្លងផ្លូវ​មិន​ប្រ​យ​ត្ន័​ក៏​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ស្លាប់​តែ​ម្តង​។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣ និង​៥៥​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បង្ក​ឡើង​ដោយ រថយន្ត​សាំ​យ៉ុ​ង​ពណ៌​លឿង ពាក់​ស្លាក​លេខ 2AQ-4065 បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ដៅ​ពី​ខាងកើត​ឆ្ពោះទៅ​ទិស​ខាងលិច មក​ដល់​ចំណុច​ខាងលើ បាន​បុក​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ អេ​ង សុ​ភឿន អាយុ​៧​ឆ្នាំ នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ដែល​កំពុង​ដើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ហើយ​សាកសព​ក្មេង​ប្រុស​បាន​ប្រគល់​ឲ្យ​អាណាព្យាបាល​យក​ទៅ​ធ្វើបុណ្យ​តាម​ទំនៀមទម្លាប់​។ ចំណែក​រថយន្ត​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ