ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយ​ស​ការពារ​ជាតិ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អមដំណើរ​ដោយ​ឧត្តមសេនីយ៍ទោ ច័ន្ទ…

ខេត្តបាត់ដំបង ៖ នាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា អមដំណើរ​ដោយ​ឧត្តមសេនីយ៍ទោ ច័ន្ទ សុ​ថុ​ន មេបញ្ជាការ​រង យោធភូមិ​ភាគ​ទី​៥, ឧត្តមសេនីយ៍ទោ ជា ភួង​ភិ​រម្យ មេបញ្ជាការ កងពលតូច​ថ្មើរជើង​លេខ​៥៣, លោក ហឿ​ង សុគន្ធ​អភិបាលរង ខេត្តបាត់ដំបង​, ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត អនុប្រធាន ស​.​អ​.​ក ខេត្ត​, ឧត្តមសេនីយ៍ត្រី ហេង ច​ន្ថា ស្នងការ​រង នគរបាល​ខេត្ត ជា​សមាជិក​គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, លោក​អភិបាលស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ​ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន​៨៥​នាក់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយ​ស​ការពារ​ជាតិ ជូន​ដល់​សមាជិក សមាគម អតីត​យុទ្ធ​ជន​កម្ពុជា ស្រុក​ភ្នំព្រឹក​ចំនួន​៤៨៥​នាក់ ក្នុង​នោះ​មាន​មេដាយ​ការពារ​ជាតិ​មាស​ចំនួន ១​គ្រឿង​, មេដាយ​ការពារ​ជាតិ​ប្រាក់​ចំនួន ៨៩​គ្រឿង​, មេដាយ​ការពារ​ជាតិ​សំ​រិ​ទ្ធិ ចំនួន​៣៩៥​គ្រឿង​។

ពិធី​នេះ​អតីត​យុទ្ធ​ជន​ដែល​ចូលរួម​ទាំងអស់​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​បន្ថែម​ទៀត ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​។ ឧត្តមសេនីយ៍ត្រី អ៊ុ​ក ឃ្នួ​ច ប្រធាន​សមាគម​អតីត​យុទ្ធ​ជន មេបញ្ជាការ​ប្រ​តិ​បត្ត​ការ​សឹក​រង​ខេត្តបាត់ដំបង​បាន​ថ្លែង​ថា សមាជិកសមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង មាន​ប្រមាណ​ជាង​១​ម៉ឺន​គ្រួសារ ដោយ​ធ្វើ​តាម​គោលនយោបាយ​ចុះ​ជួយ​ដល់​បងប្អូន​ជួប​ការ​លំបាក សំខាន់​លើក​ស្ទួយ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ ជួយ​ដំឡើង​ប្រាក់បៀវត្សរ៍ ប្រាក់​សោធន​និវត្តន៍ ឧបត្ថម្ភ​ប្រាក់​មរណៈ​សង្គ្រោះ ជួយ​ដោះស្រាយ​ប្រគល់​ដីធ្លី និង​កសាង​ផ្ទះ​ស្នាក់​នៅ​បាន​ចំនួន​៧៨​ខ្នង ដែល​ជា​វប្បធម៌​នៃ​ការ​ចែករំលែក​ទុក្ខ​លំបាក​ជួយ​គ្នា​ក្នុង​ការ​តបស្នង​ដឹងគុណ​ក្នុង​ពេល​ដែល​អតីត​យុទ្ធ​ជន​បាន​ជួយ​ប្រទេស​ជាតិ​យើង​បាន​រួច​ចាក​ផុត​ពី​គ្រោះ​ប្រល័យពូជសាសន៍​បន​ប៉ុ​ល​ពត ហើយ​ទទួល​បាន​សុខ​សន្តិភាព និង​ការ​រីក​ចម្រើន​រហូត​ដល់​សព្វ​ថ្ងៃនេះ​។

បន្ត​មក​នាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​លើក​ការ​សរសើរ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​ចេះ​ប្រឹងប្រែង​ជួយ​គ្នា​ក្នុង​ការ​ដឹងគុណ សំខាន់​អរគុណ​ដល់​សប្បុរសជន​ដែល​តែងតែ​ជួយ​ជាប់​ជា​និច្ច​ក្នុង​ការ​ខ្វះខាត​ជួប​ការ​លំបាក​កន្លង​មក នេះ​ក៏​ព្រោះតែ​បងប្អូន​មាន​ជំនឿ​លើស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​បាន​ការពារ​ដឹកនាំ ប្រទេស​ជាតិ​តាំងពី​បាតដៃ​ទទេ​រហូត​មានការ​រីក​ចម្រើន​មាន​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម អាគារ​ពាណិជ្ជកម្ម​រីក​ដុះដាល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មានការ​លូតលាស់​ទើប​ប្រាក់បៀវត្សរ៍​មន្ត្រីរាជការ​យើង​ឡើង​បានជា​បន្តបន្ទាប់​។ ហើយ​យើង​ត្រូវ​ខិតខំ​រួម​គ្នា​ការពារ​មិន​ឲ្យ​មានការ​បាត់បង់​នូវ​សុខ​សន្តិភាព ដែល​បងប្អូន​កូនចៅ​កំពុង​តែ​រស់នៅ​ត្រូវការ​ជា​រៀងរាល់ថ្ងៃ​បាត់បង់​ទៅ​វិញ​បាន​ឡើយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ