ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​នាយ​ចឺម​នា​ទឹកដី​ខេត្តកំពង់ឆ្នាំង ទទួល​បាន​គាំទ្រ​យ៉ាងច្រើន​លើសលប់

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​ឆ្នាំ ២០១៨ ក្នុង​ឱកាស​ថ្ងៃ​បញ្ចប់ នៃ​ពិធីបុណ្យ​ភូមិ នៅ​ក្នុង​វត្ត ព​លិ​ស​បុព្វ​តា​រាម ហៅ​វត្ត​សន្ទូច…

ខេត្តកំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមេសា​ឆ្នាំ ២០១៨ ក្នុង​ឱកាស​ថ្ងៃ​បញ្ចប់ នៃ​ពិធីបុណ្យ​ភូមិ នៅ​ក្នុង​វត្ត ព​លិ​ស​បុព្វ​តា​រាម ហៅ​វត្ត​សន្ទូច ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពង់​ឆាំ្ន​ង គេ​សង្កេត​ឃើញ​មាន​វត្ត មាន​នាយ​ចឺម ដែល​ជា​អតីត​តារា​កំប្លែង ក្រោយមក​បាន​ក្លាយ​ខ្លួន​ជា​តារាចម្រៀង និង​សម្ដែង បាន​មាន​វត្តមាន នៅ​លើ​ឆាក​ប្រគុំ​តន្ត្រី ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​យុវជន​ស្ម័គ្រចិត្ត ក្រោម​ការ​ជួយ​ឧ​ប​ត្ថ​ម ដោយ​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​។ វត្តមាន​របស់​នាយ​ចឺម ក្នុង​ឱកាស​នោះ​បាន​ធ្វើ​ឲ្យ​មាន​អ្នកគាំទ្រ​នាយ​ចឺម ភាគច្រើន​ជា​យុវវ័យ បាន​ហោ​កញ្ជ្រៀវ​យ៉ាង​កងរំពង ពេល​នាយ​ចឺម​ច្រៀង​ជាមួយ​ក្រុម​រាំ​របស់​ខ្លួន​ម្តង​ៗ​។

បទ​ចម្រៀង​នាយ​ចឺម ច្រៀង​នៅ​លើ​ឆាក ដែល​ភាគច្រើន​គឺជា​បទ​ញាក់ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​យ៉ាងច្រើន នៅ​ខាងក្រោម​ឆាក ឡើង​រាំ​កន្ត្រាក់​លើកដៃ​ស្រែក​ហ៊ោ​ពេញ​មុខ​ឆាក​គ្មាន​សល់​នរណា​ម្នាក់​ឡើយ​។ ក្រោយ​ពី​ច្រៀង និង​រាំ​បាន​ប្រមាណ​ជា​៥-៦​បទ នាយ​ចឺម​បាន​សុំ​សម្រាក ហើយ​ទៅ​ចូលរួម​ក្នុង​ពិធី ស្រង់​ព្រះ​ជាមួយនឹង​លោក​ជំទាវ អភិបាលរង​ខេត្ត និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត រួម​នឹង​អ្នកគាំទ្រ​មួយ ចំនួន​ទៀត​។ បន្ទាប់​ពី​ការ​ចូលរួម​ក្នុង​ពី​ធី​ស្រង់​ព្រះ​រួច​ហើយ នាយ​ចឺម​ក្នុង​សម្លៀក​បំពាក់ ខោ​ខ្មៅ​រហែក​ជង្គង់ ពាក់អាវ​ដៃខ្លី​ពណ៌​ខៀវ​ផ្កាស និង​អាវយឺត​ក្នុង​រំលេច​អក្សរ​កំពង់ឆ្នាំង បុណ្យ​ភូមិ​យើង បាន​ត្រលប់​ឡើង​ឆាក​តន្ត្រី និង​ច្រៀង​រាំ​ជាមួយ​ក្រុម​រាំ​របស់​ខ្លួន​បន្ត​ទៀត ដែល​មាន​ទស្សនិកជន ជា​ពិសេស​យុវវ័យ មានការ​ពេញចិត្ត​សប្បាយ​រីករាយ ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​យ៉ាង​កងរំពង​។

ជាមួយ​គ្នា​នោះ ក្រុម​រថយន្ត​របស់​ស្នងការដ្ឋាន​គ​របាល​ខេត្ត ក៏​បាន​បាញ់​ទឹក​ទៅ​លើ​អ្នក​អ្នក​រាំ​រាប់​ពាន់​នាក់ បាន​ញ៉ាំង ឲ្យ​បរិយាកាស​នេះ​រឹតតែ​សប្បាយ​រីករាយ​ក្រៃ​លែង​។ សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​វត្តមាន​នាយ​ចឺម មក​កាន់​ទឹកដី​ខេត្តកំពង់ឆ្នាំង ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធីបុណ្យ​ភូមិ ហើយ​ត្រូវ​បាន​អ្នកគាំទ្រ​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​កុះករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ