ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទាម​ស៊ី​រី​ចោទប្រកាន់​រដ្ឋាភិបាល​បាន​ប្រើ​ឧស្ម័ន​ពុល​

6 ឆ្នាំ មុន

ស៊ី​រី ៖ ទីភ្នាក់ងារ​ពី​ក្រុង​ដា​ម៉ាស់ កាលពី​ថ្ងៃ​ទី​៨​មីនា កន្លង​មក​ផ្សាយ​ថា​អង្គការ​សង្កេត​ការណ៍​​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ស៊ី​រី​(SOHR) ផ្សាយ​ថា ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស នៅ​ក្រុង​ឌូ​ម៉ា​ក្នុង​តំបន់​គូ​តា​ខាងកើត កាលពី​ថ្ងៃ​ទី​៦​មីនា​២០១៨ បាន​ស្លាប់​៤០​នាក់…

ស៊ី​រី ៖ ទីភ្នាក់ងារ​ពី​ក្រុង​ដា​ម៉ាស់ កាលពី​ថ្ងៃ​ទី​៨​មីនា កន្លង​មក​ផ្សាយ​ថា​អង្គការ​សង្កេត​ការណ៍​​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ស៊ី​រី​(SOHR) ផ្សាយ​ថា ​ប្រតិបត្តិការ​វាយប្រហារ​តាម​ផ្លូវអាកាស នៅ​ក្រុង​ឌូ​ម៉ា​ក្នុង​តំបន់​គូ​តា​ខាងកើត កាលពី​ថ្ងៃ​ទី​៦​មីនា​២០១៨ បាន​ស្លាប់​៤០​នាក់ និង​កាលពី​ថ្ងៃ​ទី​៧​មីនា​២០១៨ មាន​អ្នក​ស្លាប់​៣០​នាក់ ។

ចំណែក​ទីភ្នាក់ងារ «SANA» របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​បាន​បញ្ជាក់​បន្ថែម​ថា​កងទ័ព​បាន​វាយប្រហារ​បាន​វាយប្រហារ​តំបន់​មួយ​ចំនួន នៅ​ក្រុង​ឌូ​ម៉ា ខណៈ​ពេល​ក្រុម​ឧទ្ទាម​Jaish al-Islam បាន​ធ្វើការ​តបត​ដោយ​បាញ់កាំភ្លើង​ធំ​ចេញពី​តំបន់​គ្រប់គ្រង​របស់​ខ្លួន​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់​៦​នាក់ ។ ពួក​ឧទ្ទាម​បាន​បញ្ជាក់​ថា​ការ​វាយប្រហារ​ខាងលើ​គ្មាន​គោល​ដៅ​វាយប្រហារ​លើ​តំបន់​រស់នៅ​របស់​ពលរដ្ឋ​ទេ និង​បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ជា​អ្នក​ល្មើស​លើ​បទ​ឈប់​បាញ់ ។ ចំណែក​តាម​របាយការណ៍​ពី​ប​ជ្ឈ​មណ្ឌល​ជួយ​សង្គ្​រោះ​ដែល​បង្កើត​ឡើង​ដោយ​ភាគីប្រឆាំង​បង្ហាញ​ថា អ្នក​ស្លាប់ និង​អ្នក​រង​របួស​ភាគ​ច្រើ​ន​មាន​អាកា​រៈ​ពិបាក​ដកដង្ហើម​ដោយសារ​ឧស្ម័ន​ពុល ប៉ុន្តែ​គ្មាន​ការ​ផ្ដល់​ទិន្នន័យ​បន្ថែម ។

ចំណែក​កងទ័ព​សី​ុ​រី​បាន​ធ្វើកា​បដិសេធ​ពី​របាយការណ៍​ខាងលើ និង​ព្រមាន​ថា​ជា​រឿង​មិន​អាច​យក​ជា​ការ​បាន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ថ្លែង​ថា ត្រូវ​ធ្វើការ​ស៊ើ​ប​អង្កេត​លើ​រឿង​នេះ រួម​ទាំង​បាន​ក្រើនរំលឹក​ថា​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់ និង​រុ​ស្ស៊ី​ត្រូវ​ទទួលខុសត្រូវ​រួម​គ្នា ប្រសិនបើ​ការ​ស៊ើប​អង្កេត​ឃើញ​ថា​ជា​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ