ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​របស់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ «Reuters» កាលពី​ថ្ងៃ​ទី​៨ មេ​សា​២០១៨​ផ្សាយ​ថា​កើត​ហេតុ​​ការណ៍​ភ្លើង​ឆេះ​អគារ «Trump Tower» នៅ​ជាន់​ទី​៥០​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​«Midtown Manhattan»…

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ «Reuters» កាលពី​ថ្ងៃ​ទី​៨ មេ​សា​២០១៨​ផ្សាយ​ថា​កើត​ហេតុ​​ការណ៍​ភ្លើង​ឆេះ​អគារ «Trump Tower» នៅ​ជាន់​ទី​៥០​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​«Midtown Manhattan» ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក កាលពី​ល្ងាច​ថ្ងៃ​ទី​៧​មេ​សា បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​៤​នាក់​ទៀត​រង​របួស ខណៈ​ពេល​លោក​ប្រធានាធិបតី​ដូ​ណាល ត្រាំ ប្រពន្ធ និង​កូន​មិន​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ ។

ភ្លើង​បាន​ឆាបឆេះ​នៅ​ជាន់​ទិ​៥០​បង្កើត​នូវ​ការ​ភ័យ​ខ្លាច​ដល់​មនុស្ស​នៅ​ក្នុង​អគារ​ដោយ​សារ​មាន​ផ្សែង និង​អណ្ដាតភ្លើង​បាញ់​ចេញ​មក​ក្រៅ ប៉ុន្តែ​ខាង​ផ្នែក​ពន្លត់អគ្គីភ័យ​នៅ​ក្រុង​ញូ​វ​យ៉​ក​អាច​ពន្លត់ភ្លើង​បាន​ដោយ​ចំណាយពេល​ប្រហែល​៤៥​នាទី ។ អគារ​«Trump Tower» ជា​អគារ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ មានកំ​ពស់​៥៨​ជាន់​មា​នទី​តាំងនៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក ហើយ​ការ​ឆេះ​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ និង​កំពុងធ្វើការ​ស៊ើ​ប​អង្កេត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ