ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ត្រូវ​រថយន្ត​២​កៀប​ជាប់​គ្នា​ស្លា.ប់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បុរស​ជា​កម្មករ​ជនជាតិ​ខ្មែរ ឥ​ស្លា​ម​ម្នាក់​បាន​ស្លាប់ ដោយ​ត្រូវ​កៀប​ជាប់​ជា មួយ​នឹង​រថយន្ត​ច្នៃ​ដឹក​ដំឡូង និង​ពោត​២​គ្រឿង​នៅ​លើ​ទូកដ​ចម្លង ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ឈរ​នៅ​កណ្តាល​រថយន្ត​ទាំង​ពី​គ្រឿង ហើយ​រថយន្ត​បាន​រអិល​កង់​បុក​កៀប​ជាប់​នៅ​ពេល​ទូកដ បាន​បើក​ឆ្លងទន្លេ​បុក​ដល់​មាត់ច្រាំង…

ខេត្តក្រចេះ ៖ បុរស​ជា​កម្មករ​ជនជាតិ​ខ្មែរ ឥ​ស្លា​ម​ម្នាក់​បាន​ស្លាប់ ដោយ​ត្រូវ​កៀប​ជាប់​ជា មួយ​នឹង​រថយន្ត​ច្នៃ​ដឹក​ដំឡូង និង​ពោត​២​គ្រឿង​នៅ​លើ​ទូកដ​ចម្លង ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ឈរ​នៅ​កណ្តាល​រថយន្ត​ទាំង​ពី​គ្រឿង ហើយ​រថយន្ត​បាន​រអិល​កង់​បុក​កៀប​ជាប់​នៅ​ពេល​ទូកដ បាន​បើក​ឆ្លងទន្លេ​បុក​ដល់​មាត់ច្រាំង ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៨ ខែមេសា​នេះ នៅ​លើ​ទូកដ​ចម្លង​មួយ​កន្លែង ឆ្លង ពី​ឃុំ​ពង្រ ស្រុក​ឆ្លូង ទៅ​ឃុំ​កោះ​ស៊ុ​យ ស្រុក​ព្រែក​ប្រសព្វ ។ ដោយ​បុរស​រង​គ្រោះជា​កម្មករ​លី បាវ​ពោត និង​ដំឡូង​របស់​រថយន្ត​ដឹក​ដំឡូង ។

នគរបាល​ឲ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ គឺ​រថយន្ត​ច្នៃ​២​គ្រឿង មួយ​គ្រឿង​ដឹក​ពោត និង​មួយ​គ្រឿង​ទៀត​ដឹក​ដំឡូង​បាន​ឆ្លង​ដ​ពី​ឃុំ​កោះ​ស៊ុ​យមក​ឃុំ​ព្រ​ង ដោយ​រថយន្ត​ទាំង​២​គ្រឿង បាន​ចត​មុខ ក្រោយ​ទន្ទឹម​គ្នា​នៅ​លើ​ទូក ។ ហើយ​នៅ​ពេល​ទូក​បាន​មក​ដល់​ច្រាំង និង​បាន​បុក​ច្រាំង​ខ្លាំង ក៏​រអិល​រថយន្ត​ទាំង​ពីរ​គ្រឿង​បុក​កៀប​បុរស​ជា​កម្មករ​ម្នាក់​នៅ​ឈរ​កណ្តាល​រថយន្ត​ទាំង​២ បណ្តាល​ឲ្យ​ស្លាប់ ។

នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​បុរស​ជា​កម្មករ​រង​គ្រោះ​ត្រូវ​បាន​ពលរដ្ឋ​នាំ គ្នា​គាស់​ចាប់​ទាញ​ចេញ​បម្រុង​នាំ​មក​សង្គ្រោះ តែ​មិន​អាច​ជួយ​ទាន់​នោះ​ទេ ។

មានការ​កត់សម្គាល់​ឃើញ​ថា កន្លង​មក​ឧប្បត្តិហេតុ​នៅ​តាម​កំពង់ដ​ចម្លង គឺ​តែងតែ​កើត មាន​ជា​ញឹកញាប់ ដូច​ជា ករណី​រថយន្ត​ធ្លាក់ទឹក នៅ​ពេល​កំពុង​ជិះ​ឆ្លង បណ្តាល​ឲ្យ​ខូចខាត និង​ករណី​មនុស្ស​ធ្លាក់​ពី​លើក​ទូកដ ចូល​ទឹកទន្លេ​បណ្តាល​ឲ្យ​ស្លាប់ ។

ហើយ​រាល់​ករណី​ដែល កើត​មាន​ទាំងនោះ​ភាគច្រើន​បាន​កើតឡើង​នៅ​លើ​ដ​ចម្លង​របស់​ថៅកែ​ដែល​សុទ្ធ​សឹង​ជា​ជន ជាតិ​ខ្មែរឥស្លាម នៅ​កំពង់ចម្លង​ក្នុងស្រុក​ឆ្លូង ។ រាល់​ឧប្បត្តិហេតុ​ដែល​កើត​មាន​នេះ ត្រូវ​បាន​ពលរដ្ឋ​លើក​ឡើង​ថា បណ្តាល​មក​ពី​ធ្វេស​ប្រ​ហេ​ស​របស់​ម្ចាស់​អាជីវកម្ម​ដ​ចម្លង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ