អាជ្ញាធរ​ខណ្ឌដង្កោ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៦៧៥​គ្រួសារ


រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​រៀបចំ​ធ្វើ​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦៧៥​គ្រួសារ​នៅ​ក្នុង​សង្កាត់​ជើងឯក ។ ក្រៅពី​ការ​ចែក​អំណោយ​ខាងលើ​លោក​អភិបាល​ខណ្ឌដង្កោ​ក៏​បាន​ចាត់ចែង​ធ្វើ​ពិធី​ស្រោច​ទឹក​ជូន​ចាស់ជរា និង​ហូប​បាយ​សម​គ្គី​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់នោះ​ទៀត​ផង ។

ដើម្បី​ជា​ការ​ជួបជុំ​សំណេះសំណាល​គ្នា​មួយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​យើង​ដែល​នឹង​ឈាន​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិក​អ​ធ័​ម​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លោក លាស់ សុ​ខលឹម ចៅ​រង​សង្កាត់​ជើងឯក ស្ថិត​នៅ​ក្នុងភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ដោយ​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក ម៉ៃ ម៉ុ​ន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ រួម​ជាមួយ​មន្ត្រីរាជការ​ការិយាល័យ​ច​ណុះ​ឲ្យ​ខណ្ឌដង្កោ​ទាំងមូល ។ អំណោយ​ដែល​បាន​នាំ​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៦៧៥​គ្រួសារ​ខាងលើ​នោះ​ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​ចំ​នួ​១២,៥​គីឡូក្រាម ,​មី​១​កេស​,​ទឹក ក្រូច​ចំនួន​២០​កំប៉ុង​,​សារុង​១ និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ