ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ត្រកូល​កា​ដា​ហ្វី​អាច​វិល​មក​កាន់​អំណាច​​នា​ដំណាច់ឆ្នាំ​នេះ​ឬ?

6 ឆ្នាំ មុន

ប្រទេស​លី​ប៊ី ៖ យោង​តាម​អត្ថបទ​វិភាគ​មួយ​ថា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លី​ប៊ី ដែល​អាច​ធ្វើ​មុន​ដំណាច់ឆ្នាំ​នេះ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) នឹង​អាច​កំណត់ពី​ការ​វិល​ត្រឡប់​របស់​លោក SAIF AL ISLAM កូនប្រុស​របស់​លោក​មូ​អា​ម៉ា…

ប្រទេស​លី​ប៊ី ៖ យោង​តាម​អត្ថបទ​វិភាគ​មួយ​ថា ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លី​ប៊ី ដែល​អាច​ធ្វើ​មុន​ដំណាច់ឆ្នាំ​នេះ​ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) នឹង​អាច​កំណត់ពី​ការ​វិល​ត្រឡប់​របស់​លោក SAIF AL ISLAM កូនប្រុស​របស់​លោក​មូ​អា​ម៉ា កា​ដា​ហ្វី មកកាន់​អំណាច​ជា​ថ្មី​ឬ​យ៉ាងណា ។

មនុស្ស​ជំនិត​ម្នាក់​របស់​កូនប្រុស​លោក​កា​ដាហ្វី​រូប​នេះ ទើប​ប្រកាស​ពី​ការ​ឈរឈ្មោះ​របស់គេ ។ មនុស្ស​ជំនិត​រូប​នេះ​គឺ​លោក AYMEN BOURAS ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា នៅ​ទីក្រុង​ទុ​យ​នី​ស រដ្ឋធានី​ទុ​យ​នី​ស៊ី ថ្លែង​ថា លោក SAIF AL ISLAM កូនប្រុស​ទី​២​របស់​លោក​មូ​អា​ម៉ា កា​ដា​ហ្វី នឹង​ជា​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លី​ប៊ី ដែល​នឹង​រៀបចំ​ធ្វើ​នា​ដំណាច់ឆ្នាំ​២០១៨​នេះ ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

លោក AYMEN BOURAS បន្ត​ថា លោក SAIF AL ISLAM KADHAFI តាម​ពិត​ទៅ​ពុំ​​ចង់បាន​អំណាច​ទេ ក៏​ប៉ុន្តែ​លោក​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី ដើម្បី​ជួយ​សង្គ្រោះ​លី​ប៊ី ។ ទស្សនៈ​នយោបាយ​របស់​លោក គឺ​ផ្តោត​លើ​សន្តិសុខ និង​សង្គម​សម្រាប់​លី​ប៊ី ។

លោក​នឹង​ឈោង​ចាប់ដៃ​ជាមួយ​អ្នក​ដែលចង់ឱ្យ​មានរឿង​ល្អ​សម្រាប់​លី​ប៊ី​ក្នុង​កម្រិត​ជាតិ
តំបន់ និង​អន្តរជាតិ ។ លោក​បញ្ជាក់​ថា កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នេះ នឹង​ចូលរួម​ក្នុង​ជីវិត​នយោបាយ​របស់​ប្រទេស ដើម្បី​កសាង​លី​ប៊ីឡើង​វិញ ។ កម្មវិធី​នយោបាយ​របស់​លោកផ្តោត​លើ​ការ​កសាង​ប្រទេស​ឡើង​វិញ ជាមួយជំនួយ​របស់​បណ្តា​ប្រទេស​ជិតខាង​លី​ប៊ី ។

មនុស្ស​ជំនិត​រូប​នេះ​បន្ត​ថា លោក SAIF AL ISLAM ពេល​នេះ​មាន​សេរីភាព​ទាំងស្រុង​ក្នុង​ការ​ដើរហើរ ហើយ​មាន​សិទ្ធិ​តាម​ច្បាប់​គ្រប់យ៉ាង ។ បច្ចុប្បន្ន លោក​ស្ថិត​នៅ​ក្នុង​ប្រទេស​លី​ប៊ី ហើយ​លោក​មិន​ចាកចេញ​ចោលស្រុកឡើយ ។ កូនប្រុស​លោក​កា​ដា​ហ្វី​រូប​នេះ នឹង​ថ្លែង​ដោយ​ផ្ទាល់​ទៅ​កាន់​ពលរដ្ឋ​លី​ប៊ី​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ដើម្បី​ប្រកាស​ពី​កម្មវិធី​បោះ​ឆ្នោត​របស់​លោក ។

ចំណែក​មេធាវី​របស់​លោក SAIF AL ISLAM គឺ​លោក KHALED EL GHOUIL ថ្លែង
ថា បេក្ខជន​រូប​នេះ​នឹង​ដាក់​សំណុំរឿង​ឈរឈ្មោះ​ពេល​បើក​ដំណើរការ​ដាក់​ពាក្យ ហើយ​លោក​បញ្ជាក់​ថា ពលរដ្ឋ​លី​ប៊ី​មាន​សិទ្ធិ​ធ្វើការជ្រើសរើស ។

យោង​តាម​កាសែត AL SHARQ AWSAT ថា លោក SAIF AL ISLAM KADHAFI ជា​ឥស្សរជន​នយោបាយ​ទី​២ ដែល​ប្រកាស​រួចហើយពី​ការ​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​លី​ប៊ី​នា​ពេល​ខាង​មុខ បន្ទាប់​ពី​លោក ARIF ALI AL NAYEDH អតីត​ឯកអគ្គរដ្ឋទូត​លី​ប៊ី​ប្រចាំ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ