ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​ដល់​សាកលវិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៥ មេ​សា ឆ្នាំ​២០១១ នៅ​ទីស្ដីការក្រសួង​សុខាភិបាល ​លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​​លោក​គ្រី​ស្យ​ង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​ដល់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ដែល​មាន​ទឹក​ប្រាក់​​ចំនួន​៨០០.០០០​អឺ​រ៉ូ (​ប្រហែល​១,១៣៥​លាន​ដុល្លារ​)

រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៥ មេ​សា ឆ្នាំ​២០១១ នៅ​ទីស្ដីការក្រសួង​សុខាភិបាល ​លោក​ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​​លោក​គ្រី​ស្យ​ង់ កូណ​ង់ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ស្ដី​ពី​ការ​ផ្ដល់​ជំនួយ​ដល់​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ដែល​មាន​ទឹក​ប្រាក់​​ចំនួន​៨០០.០០០​អឺ​រ៉ូ (​ប្រហែល​១,១៣៥​លាន​ដុល្លារ​)​។

ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​របស់​ស្ថានទូត​បារាំង​នេះ មាន​គោលបំណង​សំខាន់​ចំនួន​ពីរ គឺ​ជួយ​ធ្វើ​ឱ្យ​គុណ​ភាព​នៃ​ការ​បង្រៀន​នៅ​សាកលវិទ្យាល័យ​វិទ្យា​សាស្ដ្រ​សុខាភិបាល​ឈាន​ដល់​កម្រិត​អន្ដរ​ជាតិ និង​​ជួយ​សាកលវិទ្យាល័យ​នេះ​ឱ្យ​មាន​លទ្ធ​ភាព​​បង្រៀន​​បន្ដ ដោយ​ធនធាន​របស់​ខ្លួន​ផ្ទាល់។ មធ្យោ​បាយ​នានា​ដែល​ត្រូវ​បង្កើត​ឡើង​តាម​រយៈ​គម្រោង​នេះ នឹង​អនុញ្ញាត​ឱ្យធ្វើ​ការ​បណ្ដុះ​បណ្ដាល​​សាស្ដ្រាចារ្យ​ឱ្យ​បាន​ចំនួន​គ្រប់គ្រាន់ ព្រម​ទាំង​ធ្វើការ​បណ្ដុះបណ្ដាល​ដោយ​អនុវត្ដ​ជាក់ស្ដែង ជា​ពិសេស​តាម​រយៈ​ការ​ចុះ​ធ្វើ​កម្ម​សិក្សា​​គ្លីនិក ។

ដោយ​រួមចំណែក​ធ្វើការ​បណ្ដុះបណ្ដាល​សាស្ដ្រា​ចារ្យ​ផ្នែក​សុខាភិបាល​ផង បង្កើត​នូវ​មុខ​វិជ្ជា​ឯកទេស​វេជ្ជសាស្ដ្រ​ថ្មី​ផង និង​កែ​លម្អ​ការ​បណ្ដុះបណ្ដាល​គ្រូពេទ្យ​ជំងឺ​ទូទៅ​ផង គម្រោង​នេះ​​នឹង​ជួយ​គាំទ្រ​ដល់​ក្រសួងសុខាភិបាល និង​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល ក្នុង​ការ​​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ។

កិច្ចព្រមព្រៀង​ថ្មី​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហ​ប្រតិបត្ដិការ​ផ្នែក​ឧត្ដម​សិក្សា ដែល​បាន​ដាក់​ឱ្យ​អនុវត្ដ​តាំងពី​ឆ្នាំ​១៩៩៣ ដោយ​ស្ថានទូត​បារាំង​ក្នុង​វិស័យ​សុខាភិបាល ​សំដៅ​បង្កើត​ឡើង​វិញ​នូវ​ឧត្ដម​សិក្សា​សាធារណៈ​ប្រកបដោយ​គុណភាព ។ គម្រោង​ថ្មី​នេះ​នឹង​ជួយ​ពង្រឹង​គម្រោង​សុខា​ភិបាល​​ចំនួន​ពីរ​ទៀត ក្នុង​ចំនួន​ទឹកប្រាក់​១,៧​លាន​អឺ​រ៉ូ (​ស្មើនឹង​២,៤​លាន​ដុល្លារ​) ដែល​ត្រូវ បាន​​ដាក់​ឱ្យ​អនុវត្ដ​ក្នុង​អំឡុង​ឆ្នាំ​២០០០-២០១០៕