ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ឃើញ​ហ្វូង​សត្វ​គ្រាល​និង​កុក​ជា​ច្រើន​ក្បាល​ស្នើរ​សុំ​ជួយ​ការពារ​និង​អភិរក្ស

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ហ្វូង​សត្វ​គ្រាល និង​កុក​ជា​ច្រើន​ក្បាល​ចុះ​ស៊ី​ចំណី​ក្នុង​បឹង​តូច​ក្បែរ​ផ្លូវជាតិ​លេខ​៦​ជា​ការ​ចាប់​អារម្ភ​ចំពោះ​អ្នកដំណើរ​សុំ​ឱ្យ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដែល​ការ​ឃើញ​នេះ​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​-​ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ ។…

ខេត្តបន្ទាយមានជ័យ ៖ ហ្វូង​សត្វ​គ្រាល និង​កុក​ជា​ច្រើន​ក្បាល​ចុះ​ស៊ី​ចំណី​ក្នុង​បឹង​តូច​ក្បែរ​ផ្លូវជាតិ​លេខ​៦​ជា​ការ​ចាប់​អារម្ភ​ចំពោះ​អ្នកដំណើរ​សុំ​ឱ្យ​ចូលរួម​ថែរក្សា​ទាំងអស់​គ្នា ដែល​ការ​ឃើញ​នេះ​កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​-​ឃុំ​ទឹកជោ ស្រុក​ព្រះនេត្រព្រះ ។

នៅ​ពេល​ដែល​ឃើញ​សត្វ​ស្លាប​ប្រភេទ​សត្វ​គ្រាល និង​សត្វ​កុក​មួយ​ហ្វូង​កំពុង​ចុះ​ស៊ី​ចំណី​កូន​បឹង​ជាប់​ខាងត្បូង​ផ្លូវជាតិ​លេខ​៦​អ្នកដំណើរ​តាម​ផ្លូវ​បាន​និយាយ​ថា «​ការ​កត់សំគាល់​ក្រោយ​ពេល​ឃើញ​ហ្វូង​សត្វ​ស្លាប​ប្រភេទ​សត្វ​គ្រាល និង​សត្វ​កុក​កំពុងស៊ី​ចំណី​ក្នុង​បឹង​ក្បែរផ្លូវ​នេះ​ជា​ការ​ចាប់​អារម្ភ​សត្វ​ស្លាប​កំពុង​ការពារ​បាន​ហើយ​ទើប​បានជា​ហ្វូង​សត្វ​ហ៊ាន​ចុះ​ស៊ី​ក្បែរផ្លូវ​ជា​ការ​ទាក់ទាញ​អ្នកដំណើរ​» ។

ពួក​គាត់​សំណុំ​ពរ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ដែល​មាន​ហ្វូង​សត្វ​ចុះ​ស៊ី​ចំណី​ត្រូវ​ចូលរួម​ថែរក្សា និង​អភិរក្ស​ទុក​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ទៅ​ខេត្តសៀមរាប​បានឃើញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ