ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ចៅ ច​ណ្ណា​រី តារា អាប់រស្មី​រស់នៅ​ក្នុង​ភាព​តោកយ៉ាក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ចៅ ច​ណ្ណា​រី កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ដុនដាប​ខ្លាំង ជាមួយនឹង​វ័យ​ចំណាស់ និង​ញាំញី​ដោយ​ជំងឺ បន្ទាប់​ពី​លោក​បោះបង់​អាជីព​សម្តែង​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។ លោក​ចៅ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត​លោក​ចៅ ច​ណ្ណា​រី កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ដុនដាប​ខ្លាំង ជាមួយនឹង​វ័យ​ចំណាស់ និង​ញាំញី​ដោយ​ជំងឺ បន្ទាប់​ពី​លោក​បោះបង់​អាជីព​សម្តែង​ជា​ច្រើន​ឆ្នាំ​កន្លង​មក ។

លោក​ចៅ ច​ណ្ណា​រី ត្រូវ​តារា​កំប្លែង​នាយ កុយ ប្រទះ​ឃើញ​ដោយ​ចៃដន្យ​មួយ​នៅ​តាម​ផ្លូវ​ក្នុង​ខេត្តក្រចេះ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ពេល​អតីត​តារាភាពយន្ត​រូប​នេះ​ឈរ​លក់​ខោល​អាវ​ជជុះ ជាមួយ​រូបរាង​ស្លេកស្លាំង ខុស​កាលពី​លោក​នៅ​សម្តែង ។

តារា​កំប្លែង​នាយ​កុយ ប្រាប់​កោះសន្តិភាព​ថា លោក​បាន​ជួប​ជាមួយ​លោក​ចៅ ច​ណ្ណា​រី ដោយ​ចៃដន្យ​នៅ​តាម​ដងផ្លូវ ហើយ​លោក​ស្ទើរតែ​មិន​ចង់​ស្គាល់​ថា ជា​លោក​ចៅ ច​ណ្ណា​រី។ អតីត​តារាភាពយន្ត​រូប​នេះ​ស្ថិត​ក្នុង​សភាព​រាង​កាយ​ស្គម ឈរ​លក់​ខោអាវ​ជជុះ នៅ​ពីមុខ​ផ្ទះ​ដ៏​តោកយ៉ាក​មួយ​នា​ខេត្តក្រចេះ ។

បើ​តាម​នាយ​កុយ អំឡុង​ពេល​ដែល​លោក​បាន​ជួប​នោះ លោក​មិន​សួរនាំ​ដំណើរ​ដើមទង ពី​ការ​រស់នៅ​ដ៏​កម្សត់​របស់​លោក​ចៅ ច​ណ្ណា​រី ទេ ដោយសារ​តែ​លោក​គ្មាន​ពេល ប៉ុន្តែ​លោក​​បាន​ស្នើ​សុំ​ឲ្យ​លោក​មក​ភ្នំពេញ ដើម្បី​ឲ្យ​សមាគម​សិល្បករ​ខ្មែរ​ជួយ​តាម​លទ្ធ​ភាព។

នាយ​កុយ លើក​ឡើង​ថា «​ខ្ញុំ​បាន​ស្នើ​ឲ្យ​លោក​ចៅ ច​ណ្ណា​រី មក​ភ្នំពេញ ក្រែង​មានឱកាស​បាន​ថត​ឡើង​វិញ ប៉ុន្តែ​អតីត​តារា​សម្តែង​រូប​នេះ​ហាក់​មានការ​ខ្មាស​អៀន ក្នុង​ពេល​ដែល​លោក​កាន់តែ​មាន​វ័យចាស់​ជរា និង​ប្រែ​រូបរាង​ខុស​ពី​មុន​ឆ្ងាយ » ។

ក្នុង​សភាព​ដែល​ឃើញ​លោក​ចៅ ច​ណ្ណា​រី ក្រលំបាក​នេះ នាយ​កុយ បាន​ប្រាប់​លេខ​ទូរស័ព្ទ​​របស់​លោក​ទៅ​ឲ្យ​អតីត​តារាភាពយន្ត​រូប​នេះ​សម្រាប់​ទាក់ទង ពេល​មក​ភ្នំពេញ ។ តាម​គម្រោង​លោក​ចៅ ច​ណ្ណា​រី នឹង​មក​ភ្នំពេញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​។ ពេល​នោះ​នាយ​កុយ​នឹង​ទាក់ទង​ទៅ​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​អ្នក​នាង​ច​ន ចន្ទ័ល​ក្ខិ​ណា ជា​ប្រធាន ដើម្បី​ជួយ​ដល់​អតីត​តារាភាពយន្ត​ជើង​ចាស់​រូប​នេះ​ទៅ​តាម​លទ្ធភាព ។

លោក​ចាន់ ច​ណ្ណា​រី បាន​បង្ហាញ​វត្តមាន​សម្តែង​ចុង​ក្រោយ​តាម​រយៈ​ខ្សែភាពយន្ត​រឿង «កូន​ពស់​កេងកង​» របស់​អ្នកដឹកនាំ​រឿង​លោក ហ្វៃ សំអាង បន្ទាប់​ពី​តារា​រូប​នេះ​បាន​សាង​កេរ្តិ៍ឈ្មោះ​តាម​រយៈ​ខ្សែភាពយន្ត​ខ្មែរ​តាំងពី​អំឡុង​ឆ្នាំ​៨០ និង​៩០​មក ។

លោក​ចៅ ច​ណ្ណា​រី តួ​សម្តែង​ជំនាន់​គ្នា​ជាមួយ តារា​ជើង​ចាស់​ជា​ច្រើន​ទៀត​ដូច​ជា លោក​សម វិទ្យា ,​លោក​សម តារា ,​លោក​កេ​ត សូ​បូ​រិ​ទ្ធ​, លោក​យស បូ​វណ្ណៈ​, លោក​ខៃ ប្រ​សិ​ដ្ឋ​, លោក​ខៃ ប្រសើរ និង​លោក​ខ្លូត រតនា ជាដើម ។ លោក​ចៅ ច​ណ្ណា​រី កាលពី​អំឡុង​ពេល​នោះ​មាន​វ័យ​ច្រើន​ជាងគេ ក្នុង​ចំណោម​តារា​សម្ដែង​ផ្នែក​បុរស ។ លោក​បាន​លាឈប់​ពី​ការ​សម្តែង​ជាង​២០​ឆ្នាំ​មក​ហើយ ធ្វើ​ឱ្យ​ទស្សនិកជន​សឹងតែ​ភ្លេចមុខ​លោក​ទៅ​ហើយ ។
បច្ចុប្បន្ន​លោក​ចៅ ច​ណ្ណា​រី មាន​វ័យ​៦៤​ឆ្នាំ កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ដ៏​លំបាក បន្ទាប់​ពី​លោក​ចាកចេញ​ឆ្ងាយ​ពី​អាជីព​សម្តែង និង​បន្តជីវិត​រស់នៅ​ក្នុង​ភាព​លាក់បាំង​ពី​ភ្នែក​ទស្សនិកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ