ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នាដាស់​គាត់​តែ​មិន​ភ្ញាក់​ស្រាប់តែ​ផ្អើល​ឆោឡោ​ពេញ​ហាង​កាហ្វេ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បុរស​ម្នាក់​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បុរស​ម្នាក់​អង្គុយ​ផឹក​កាហ្វេ​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ថ្មី​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ស្រាប់តែ​គាំងបេះដូង​ស្លាប់ ។

ជន​រង​គ្រោះ​ឈ្មោះ ឆឹង សុខុម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា ហ៊ុន សែន ខ្ពប​វែង ទីលំនៅ​ភូមិ​តា​ខ្មៅ សង្កាត់​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ។ ជន​រង​គ្រោះ​ពាក់អាវ​សាច់​ក្រណាត់​ដៃ​វែង​ពណ៌​ស បៃតង ប្រផេះ ឆ្នូត ស្លៀកខោ​សាច់​ក្រណាត់​ពណ៌​ខ្មៅ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ហេង លី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា នៅ​វេលា​ម៉ោង​២​រសៀល​ជន​រង​គ្រោះ​បាន​មក​ចូល​ហាង​កាហ្វេ​ដោយ​មាន​កាន់​បាយ មួយ​ប្រអប់​ដែល​ជន​រង​គ្រោះ​បាន​ទិញ​ពី​ខាងក្រៅ​មក ។ ពេល​មក​ដល់​ហាង​កាហ្វេ​គាត់​បាន​អង្គុយ​ហូប​បាយ​នៅ​លើ​តុ​ធម្មតា លុះ​ពេល​ហូប​បាយ​រួច​គាត់​ក៏​បាន​ហៅ​តែ​ក្រូចឆ្មា​មួយ​កែវ​បន្ទាប់​មក​អង្គុយ​ផឹក​បណ្តើរ និង មើល​ទូរទស្សន៍​បណ្តើរ ។

រហូត​ដល់​ម៉ោង​ប្រហែល​៩​យប់​ហាង​កាហ្វេ​តម្រូវ​រៀបចំ​កៅអី​តុ​បិទ​ហាង​ដូច​ថ្ងៃ​ធម្មតា ពេល​នោះ​ក៏​បានឃើញ​ជន​រង​គ្រោះ​ដេក​នៅ​ប៉ាវ​អ៊ី​ផ្អែក ម្ចាស់​ហាង​បាន​នាំ​គ្នា​ដាស់​គាត់​ឲ្យ​ភ្ញាក់​ម្តង​ហើយ​ម្តងទៀត​តែ​គាត់​មិន​ភ្ញាក់ ទើប​សង្ស័យ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ពិនិត្យ​បានដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ហាង​មើល ឃើញ​ថា ជន​រង​គ្រោះ​មាន​កាយវិការ​ត្រដរខ្យល់​មុន​ដាច់ខ្យល់​ស្លាប់ ។ តាម​ការ​ពិនិត្យ​សាកសព​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល និង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​ក្រុង​តា​ខ្មៅ អាជ្ញាធរ​ដែល​ពាក់ព័ន្ធ រួម​ទាំង​លោកគ្រូ​ពេទ្យ​កោសល្យ​វិ​ច្ច័​យ​ខេត្ត​សន្និដ្ឋាន​ថា នៅ​លើ​ដងខ្លួន​សាកសព​មិន​មាន​ស្នាក​ស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ដូច្នោះ​ជនសង្ស័យ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​ប្រាកដ​មែន ។ ក្រោយ​ពិនិត្យ​បាន​ចប់​សព្វគ្រប់​សព​បាន​យក​រក្សា​ទុក នៅ​សាល​មន្ទីរពេទ្យ​ជ័យ​ជំនះ​រង់ចាំ​ក្រុម​គ្រួសារ​ដើម្បី​ទៅ​ទទួលយក​ធើ្វ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ