ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រាង​ផ្លែ​ប៉ោម​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ស្ត្រី​មាន​ក្បាល​ពោះធំ ជា​ពិសេស​មាន​រាង​កាយ​ដូច​ផ្លែ​ប៉ោម គឺ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំង​បេះដូង ហើយ​ខ្លាំង​ជាង​មនុស្ស​ដែល​ធាត់​ជ្រុល​ទៅ​ទៀត​។ ខណៈ​ពេល​ដែល​ការ​ធាត់​ជ្រុល​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ទាំងប្រុស​ទាំងស្រី តែ​ស្ត្រី​ដែល​មាន​ចង្កេះ ធំ​ៗ និង​ត្រគាក​ធំ​ទៀត​នោះ​មានការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ខ្ពស់​ជាង​បុរស​ដែល​មាន​រាង​ដូច​គ្នា​ទៅ​ទៀត ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ស្ត្រី​មាន​ក្បាល​ពោះធំ ជា​ពិសេស​មាន​រាង​កាយ​ដូច​ផ្លែ​ប៉ោម គឺ​មានការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំង​បេះដូង ហើយ​ខ្លាំង​ជាង​មនុស្ស​ដែល​ធាត់​ជ្រុល​ទៅ​ទៀត​។ ខណៈ​ពេល​ដែល​ការ​ធាត់​ជ្រុល​ធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង​ទាំងប្រុស​ទាំងស្រី តែ​ស្ត្រី​ដែល​មាន​ចង្កេះ ធំ​ៗ និង​ត្រគាក​ធំ​ទៀត​នោះ​មានការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ខ្ពស់​ជាង​បុរស​ដែល​មាន​រាង​ដូច​គ្នា​ទៅ​ទៀត ។

អ្នកដឹកនាំ​ការ​ស្រាវជ្រាវ Sanne Peters និយាយ​ថា ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ការ​ពិនិត្យ​ទៅ​លើ​របៀប​ដែល​ជាលិកា​ខ្លាញ់​រាលដាល​ក្នុង​រាង​កាយ ជា​ពិសេស​មនុស្ស​ស្រី អាច​ជួយ​ឲ្យ​យើង​មើលឃើញ​កាន់តែ​ច្បាស់​នឹង​ការ​ប្រឈម​មុខ​នឹង​ជំងឺ​គាំងបេះដូង ជាង​ការ​វាស់​ភាពធាត់​ជ្រុល​ទូទៅ​ដូច​ជា ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់​ជាដើម ។

ការ​ដែល​មាន​រាង​កាយ​ដូច​ផ្លែ​សារី ដោយ​ចង្កេះ​តូច តែ​ធាត់​នៅ​ជុំ​ត្រគាក មិន​ត្រូវ​បាន​ចាត់​​ទុក​ថា​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​ឡើយ ។ ថ្មី​ៗ​នេះ វា​ក៏​មិន​មានការ​ព្យាបាល​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ជាតិ​ខ្លាញ់​ច្រើន​ក្នុង​ក្បាលពោះ​ដែរ ។

យ៉ាងណាមិញ ការ​ដែល​មានការ​ពិនិត្យ​ខ្លាំងក្លា​ទៅ​លើ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃ​ឈាម និង​ជំងឺ​ទឹកនោមផ្អែម​លើ​អ្នក​ដែល​មាន​រាង​ផ្លែ​ប៉ោម​ប្រហែលជា​អាច​ជួយ​ពួក​គេ​ការពារ​ជំងឺ​បេះដូង​បាន ជា​ពិសេស​ស្ត្រី​តែ​ម្តង ។

យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ៤០​ភាគរយ​នៃ​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​គឺជា​មនុស្ស​ធាត់ និង​១៥​ភាគរយ​ជា​មនុស្ស​ធាត់​ជ្រុល ។ ការ​ធាត់​ជ្រុល​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ដែល​រឿង​នេះ​នឹង​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​នៅ​ទូ​ទាំង​ពិភពលោក​ដែរ ។ ការ​ធាត់​ជ្រុល​ក៏​បង្កើន​ការ​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម និង​មហារីក​មួយ​ចំនួន ។

ហេតុផល​មួយ​ដែល​អ្នក​ស្រាវជ្រាវ​គាំទ្រ​រឿង​នេះ​គឺថា ស្ត្រី​មានការ​ប្រឈម​មុខ​ខ្ពស់​ជាង​បុរស​ដោយសារ​តែ​ស្ត្រី​មាន​អត្រា​ជាតិ​ខ្លាញ់​រាង​កាយ​ខ្ពស់​ជាង​បុរស ។ ដូច្នេះ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ ស្ត្រី​គួរតែ​យល់​ដឹង​អំពី​ទម្ងន់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​សុខភាព​ល្អ និង​ព្យាយាម​សម្រក​ទម្ងន់​នៅ​ពេល​ដឹង​ថា​ខ្លួនឯង​ធាត់។

សេចក្តីរាយការណ៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ ក្នុង​សារព័ត៌មាន Journal of the American Heart Association ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ