ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូនពរ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូនពរ អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែ​ន សំ​អន អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្វាយ​រៀង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជូនពរ អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ គ​.​ស​.២០១៨ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ សាលា​ខេត្តស្វាយរៀង ដែល​មាន​ថ្នាក់ដឹកនាំ នៃ​ខេ​ត្តឡុង​អាន ខេត្ត​តៃ​និ​ញ និង​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចូលរួម និង​បាន​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​គ្នា ។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ​លោកស្រី​ក៏​បាន​បញ្ជាក់​ថា ការ​រៀបចំ​ពី​ធី​នេះ​គឺ​ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​មាន​ព្រំដែន​នៅ​ជាប់​គ្នា ។ លោក​ជំទាវ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​រាជា​រដ្ឋាភិបាល​វៀតណាម ដែល​បាន​រក្សា​នូវ​ប្រពៃណី សាស​នា ស្នាដៃ​ដែល​ជា​សមិទ្ធិ​ផល នានា ជា​ពិសេស​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​លើ​ការងារ​មនុស្សធម៌ សម្រាប់​​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀង ។

លោកស្រី​ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ក៏​ដូច​ជា​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បន្ត​ពង្រឹង​អនុវត្តន៍​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ឲ្យ​បាន​ល្អ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ជិត​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយ​រីករាយ និង​ត្រៀម​ក្នុង​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នានា ដែល​កើតឡើង​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ