ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ចាត់ការ​មុខសញ្ញា​ទាំង​១៨​នាក់​ដែល​ពូកែ​ខាង​បំផ្លាញ​ក្នុង​ដែន​អភិរក្ស​អន្លង់​ផ្សោត​និង​អន្លង់​ត្រី​ពូជ​ធំ​ៗ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​ចំនួន​១៨​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​កំណត់​អត្តសញ្ញាណ​ថា ជា​មុខសញ្ញា​សកម្ម​ក្នុង​បទល្មើស​នេសាទ​ឆក់​ត្រី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ហាមឃាត់​នៅ​តាម​ដែន​អភិរក្ស​អន្លង់​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ធំ​ៗ​នៅ​ក្នុង​ទន្លេមេគង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រាវជ្រាវ​សាវតា​ជាតិ​ដាក់​បញ្ជូន​ទៅ​តុលារ​ដើម្បី​មាន​វិធានការ​លើ​ក្រុម​ជន​ទាំងនោះ ។ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក សៀន គិ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨…

ខេត្តក្រចេះ ៖ មនុស្ស​ចំនួន​១៨​នាក់​ដែល​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ជលផល​កំណត់​អត្តសញ្ញាណ​ថា ជា​មុខសញ្ញា​សកម្ម​ក្នុង​បទល្មើស​នេសាទ​ឆក់​ត្រី​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់ហាមឃាត់​នៅ​តាម​ដែន​អភិរក្ស​អន្លង់​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​ធំ​ៗ​នៅ​ក្នុង​ទន្លេមេគង្គ​ត្រូវ​បាន​អាជ្ញាធរ​ស្រាវជ្រាវ​សាវតា​ជាតិ​ដាក់​បញ្ជូន​ទៅ​តុលារ​ដើម្បី​មាន​វិធានការ​លើ​ក្រុម​ជន​ទាំងនោះ ។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​លោក សៀន គិ​ន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នេះ​ទៀត​ថា មនុស្ស​ទាំង​១៨​នាក់​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់​ហើយ​ក៏​បាន​ដាក់ បញ្ជូន​ទៅ​តុលាការ​កាលពី​ចុងខែ​មីនា​ដើម្បី​មាន​វិធានការ ។ ដោយ​ក្រុម​មនុស្ស​ទាំងនោះ​គឺ​សុទ្ធ សឹង​មាន​ទីលំនៅ​ក្នុងស្រុក​ចិត្រ​បុរី ។ លោកនាយ​ខណ្ឌ​រូប​នេះ​ថា ពួក​គេ​ទាំងនោះ​ត្រូវ​បាន អាជ្ញាធរ​ភូមិ​-​ឃុំ និង​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​កំណត់​ថា ជា​មុខសញ្ញា​សកម្ម​ក្នុង អំពើ​លួច​ល្មើស​ឆក់​ត្រី​នៅ​តំបន់ហាមឃាត់​តាម​ដង​ទន្លេមេគង្គ ។

លោក សៀន គិ​ន បាន​បញ្ជាក់​ទៀត​ថា វិធានការ​គឺ​អាជ្ញាធរ​និង​ត្រូវ​កោះហៅ​មនុស្ស ទាំង​១៨​នាក់ ដូច​មានឈ្មោះ​នោះ​មក​ធ្វើការ​សាកសួរ​ហើយ​ប្រសិនបើ​ពួក​គេ​ទទួល​សារភាព​នៅ​នឹង​មុខ​សមត្ថ​កិច្ច​គឺ​សមត្ថកិច្ច​នឹង​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើស និង​ប្រគល់​វត្ថុ​តាង​បទល្មើស​ទាំងនោះ​មក​អាជ្ញាធរ ។ តែ​ប្រ​សិន​ពួក​គេ​នៅ​មិន​ព្រម​សារភាព​ពី​ទោស​កំហុស​តែ​នៅ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​មួយ និង​សកម្មភាព​ល្មើស​ជាក់ស្តែង​គឺ​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ