ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ និង​លោក​ជំទាវ រដ្ឋ ម៉ា ចុះ​សួរសុខទុក្ខ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម

6 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពូរ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​លោក​​ជំទាវ រដ្ឋ ម៉ា​នី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី…

កូ​ឡា​ឡាំ​ពូរ ៖ លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​លោក​​ជំទាវ រដ្ឋ ម៉ា​នី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​រសៀល​ថ្ងៃ​ទី​៥ ខែមេសា ឆ្នាំ​២០១៨ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ចំនួន​៤១២​នាក់ មក​ពី​បណ្តា​រដ្ឋ​ក្នុង​តំបន់​ផ្សេង​ៗ​គ្នា ដែល​បាន​និង​កំពុង​ស្នាក់​នៅ​រកស៊ី​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

លោកស្រី​អគ្គរាជទូត​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា នៅ​រង់ចាំ​ដោះ​ស្រាយ​​សម្រួល​នូវ​ផលវិបាក​ផ្សេង​ៗ​ដែល​បងប្អូន​ជួប​ប្រទះ គឺ​ព្យាយាម​នៅ​បម្រើ​បងប្អូន គ្រប់ពេលវេលា​។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​បាន​ជម្រាប​នូវ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ពី​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព និង​មានការ​អភិវឌ្ឍន៍ ។ ក្រោយ​ពី​បញ្ចប់​ពិធី​សំណេះសំណាល រួច​មក​លោក​ឧកញ៉ា ក៏​បាន​អញ្ជើញ​ចូលរួម​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម ក្នុង​ភាព​ស្និ​ទ្ធិ​ស្នាល់​បំផុត និង​ឧបត្ថម្ភ​ដល់​ជន​ពិការ ចាស់ជរា សិស្ស ដែល​គិត​ជា​ថវិកា​សរុប​អស់​ចំនួន​២,៤០០​ដុល្លារ​ផង​ដែរ​។

តំណាង​ឲ្យ​ប្រជាពលរដ្ឋ ខ្មែរ​អ៊ិ​ស្លា​ម នៅ​ប្រ​ទស​ម៉ា​ឡេ​ស៊ី ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​មក​សួរសុខទុក្ខ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ពេល​នេះ​។ តំណាង​រូប​នោះ​សន្យា​ថា នឹង​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ