ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​តែ​សប្បាយ​ទៀត​ហើយ ហាត់​សម​ត្រៀម​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ហាត់​សម និង​រៀបចំ​ផ្សេង​ៗ​ទៀត​ទាក់ទង​ទៅ​នឹង​ប្រពៃណី​ត្រៀម​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​សភាព​ផុសផុល ប្រកបដោយ​ការ​យកចិត្តទុកដាក់ នៅ​តាម​ឃុំ​នានា​ក្នុងស្រុក​ព្រៃ​នប់ ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨…

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​ហាត់​សម និង​រៀបចំ​ផ្សេង​ៗ​ទៀត​ទាក់ទង​ទៅ​នឹង​ប្រពៃណី​ត្រៀម​អបអរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​សភាព​ផុសផុល ប្រកបដោយ​ការ​យកចិត្តទុកដាក់ នៅ​តាម​ឃុំ​នានា​ក្នុងស្រុក​ព្រៃ​នប់ ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០១៨ នេះ​នៅ​ក្នុង​បរិ​វេន​បឋម​សិក្សា​ទួល​កែវ ក្នុង​ឃុំ​ទឹកល្អក ស្រុក​ព្រៃ​នប់ បាន​ហាត់​សម​កម្មវិធី​ឈ្មោះ​ថា​ទឹក​(​ល្អក់ សង្ក្រាន្ត​) ដែល​មាន​ជា​ច្រើន​ប្រភេទ ពាក់ព័ន្ធ​នឹង​ប្រពៃណី​ជាតិ ដើម្បី​ត្រៀម​ទទួល​ឆ្នាំ​ថ្មី ។

លោក ហាក់ សាន់ ប្រធាន​គណៈកម្មការ​រៀបចំ​ទឹក កម្មវិធី​ទឹកល្អក់​សង្ក្រាន្ត​ថា សម្រាប់​ថ្ងៃនេះ​គ្រាន់​ជា​ការ​ហាត់​សម​សិន​ទេ ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទើប​កម្មវិធី​ទឹកល្អក​សង្ក្រាន្ត ចាប់ផ្តើម​ជា​ផ្លូវការ ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោក​ជំទាវ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ