ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​រអ៊ូ​ៗ​មិន​ចាប់អារម្មណ៍ មិន​ស្មានថា​គាត់​ធ្វើ​ដូច្នេះ​​ក្នុង​បន្ទប់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​ជន​រង​គ្រោះ ភូមិ​ត្រពាំង​វែង សង្កាត់​​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។ លោក​វរសេនីយ៍ឯក…

ខេត្តកំពង់ធំ ៖ ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​ផ្ទះ​របស់​ជន​រង​គ្រោះ ភូមិ​ត្រពាំង​វែង សង្កាត់​​ស្រយូវ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរ​បាន​ក្រុង​ស្ទឹង​សែន​ប្រា​បា​នប់​ថា ជន​រង​គ្រោះ​ឈ្មោះ ជឹ​ម សា​រ៉ុ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ព្យាបាល​យ៉ាងណា​ក៏​មិនជា ធ្វើការ​អ្វី​ក៏​មិនកើត ជា​ហេតុ​នាំ​ឲ្យ​គាត់​ពិបាកចិត្ត ចេះ​តែ​និយាយ​ថា «​ឈឺ​អី​ឈឺ មិន​ចង់​រស់នៅ​នាំ​លំបាក​ដល់​គេឯង​សោះ​» ។ ពេល​នោះ​គាត់​ក៏​មិន​បាន​ចាប់ភ្លឹក​សោះ​ថា ប្តី​គាត់​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន ដោយ​យក​ខ្សែ​ក្រ​វ៉ា​ត់ទៅ​ចង​.​ក​នឹង​ដំបូល​បន្ទប់ទឹក​ស្លាប់​យ៉ាង​ដូច្នេះ​ទេ ។ នៅ​ពេល​ដែល​គាត់​និយាយ​រអ៊ូ​ៗ​នឹក​ស្មានថា ប្តី​គាត់​ចេះ​តែ​និយាយ​ៗ​លេង​ទេ មិនដឹង​ថា គាត់​គិត​ខ្លី​យ៉ាងនេះ​សោះ​។

ក្រោយ​ពី​ពេល​កើតហេតុ​កម្លាំង​ប៉ុស្ដិ៍​នគរបាល និង​កម្លាំង​នគរបាល​ក្រុង បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ក្រោយមក​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ