ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង​អំពាវនាវ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ធ្វើ​ដំណើរ​ទៅ​ស្រុក​នៅ​រដូវ​ថ្ងៃ​បុណ្យចូលឆ្នាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​កើតឡើង​ក្នុង​រដូវ​បុណ្យ​ជាតិ​ធំ​ៗ​នោះ សម្តេច​ក្រឡាហោម ស ខេ​ង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ធ្វើការ​បើក​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក ។ មាន​ប្រសាសន៍​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១១…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចេះ​តែ​កើតឡើង​ក្នុង​រដូវ​បុណ្យ​ជាតិ​ធំ​ៗ​នោះ សម្តេច​ក្រឡាហោម ស ខេ​ង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ធ្វើការ​បើក​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក ។ មាន​ប្រសាសន៍​ទិវា​ស​ប្តា​ហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១១ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​អូ​ឌឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សម្តេច​ក្រឡាហោម​បាន​មាន​ប្រសាសន៍​ក្នុង​ទិវា​ចរាចរណ៍​ស​ប្តា​ហ៍​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​បច្ចុប្បន្ន គឺជា​បញ្ហា​ប្រឈម​ចំពោះ​មុខ និង​យូរអង្វែង​ដែល​បង្ក​ឡើង​ដោយសារ​ការ​បើកបរ​លើស​ល្បឿន​កំណត់​ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង​ដោយ​ប្រថុយប្រថាន ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការ​មិន​ពាក់មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​របួស​ពិការ ឬ​បាត់បង់​ជីវិត​មនុស្ស​យ៉ាង​អាណោចអាធម្ម រួម​ជាមួយនឹង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ និង​ឯកជន​យ៉ាងច្រើន បន្សល់​ទុក​នូវ​កូនកំព្រា ស្ត្រី​មេម៉ាយ ពិការ​ភាព សោកនាដកម្ម និង​ផលវិបាក​ជា​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា ។

សម្តេច​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែមេសា ឆ្នាំ​២០១៨​នេះ ក្នុង​នាម​រដ្ឋាភិបាល និង​គណៈ​ក​ម្មា​ធិ ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច​បាន​អំពាវនាវ​ដោយ​ផ្ទាល់ ដល់​អ្នក​ប្រើប្រាស់​ផ្លូវ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់ សូម​ចូលរួម​អនុវត្ត​ឱ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា « ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ។

សម្តេច​បន្ត​ថា សូម​ចូលរួម​យកចិត្តទុកដាក់​នូវ​វិធានការ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ដូច​ខាងក្រោម​៖
១.​អ្នកបើកបរ​ម៉ូតូ និង​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់​ៗ​គ្នា​ទោះ​ជិត​ឆ្ងាយ ។
២.​មុន​ពេល​បើកបរ​យានជំនិះ ត្រូវ​ត្រួតពិនិត្យ​បច្ចេកទេស​ឱ្យ​បាន​ម៉ត់ចត់ និង​លើកកម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច ។
៣.​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​ជាមួយ​ទាំងអស់ ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។
៤.​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំងអស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ឱ្យ​បាន​ល្អ មិន​ថា​ជិត​ឬ ឆ្ងាយ
៥.​សូម​បន្ថយល្បឿន​បើកបរ​ទៅ​តាម​ស្ថានភាព​ផ្លូវ និង​ស្ថានភាព​ចរាចរណ៍​ដូច​ជា ផ្លូវ​កោង​…​ជាដើម ។
៦.​មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា ផ្លូវ​ខាង​មុខ​ទំនេរ​អាច​វ៉ា​ជែង​ដោយ​សុវត្ថិភាព កុំ​ប្រថុយប្រថាន​។
៧.​ពេល​បើកបរ​ត្រូវ​ប្រកាន់​ស្តាំ​ជា​និច្ច និង​គោរព​សិទ្ធិ​អាទិភាព គឺ​ត្រូវ​បន្ថយល្បឿន ។

៨.​បើ​ពិសារ​គ្រឿង​ស្រវឹង កុំ​បើកបរ បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង ។ ព្រោះ​បើ​ស្រវឹង​អ្នកបើកបរ​នឹង​បាត់​ភាព​ម្ចាស់​ការ​លើ​ខ្លួនឯង ។
៩.​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ ឬ​ដឹក​ទំនិញ​មិន​ត្រូវ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ។
១០.​ក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្នើ​ប្រជាពលរដ្ឋ​គ្រប់​រូប មេត្តា​អត់ធ្មត់ ខន្តី អា​ធ្យា​ស្រ័យ ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា ត្រូវ​រួម​គ្នា​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ។
សូម​ជម្រាប​ថា បើ​តាម​ការ​សង្កេត​ក្នុង​រដូវ​បុណ្យចូលឆ្នាំ ពិសេស​នោះ​បុណ្យ​ជាតិ​ធំ​ៗ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដោយ​បាន​ធ្វើ​ឲ្យ​បាត់បង់​ជីវិត និង​អ្នក​របួស​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ