ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​សុំ​ទៅ​ផ្ទះ​មុន​ក៏​ឱ្យទៅ តែ​មិន​ស្មានថា​…

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កុមា​រា​ម្នាក់​បាន​សុំ​ជីដូន​មក​ផ្ទះ​មុន ស្រាប់តែ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា នៅ​ត្រង់​ចំណុច​ស្ពាន​អូរ​កញ្ចុះ​ខាងត្បូង​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ…

ខេត្តកំពង់ធំ ៖ កុមា​រា​ម្នាក់​បាន​សុំ​ជីដូន​មក​ផ្ទះ​មុន ស្រាប់តែ​លង់ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៦ មេ​សា នៅ​ត្រង់​ចំណុច​ស្ពាន​អូរ​កញ្ចុះ​ខាងត្បូង​ភូមិ​តាំង​ក្រ​សៅ ឃុំ​តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បើ​យោង​តាម​សាច់ញាតិ​ប្រាប់​ថា កុមា​រា​រង​គ្រោះ​ឈ្មោះ វីត ជី​វ័​ន្ត អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ហើយ​មុន​កើតហេតុ កុមា​រា​រង​គ្រោះ​បាន​ទៅ​តាម​ជីដូន​ទៅ​ឯ​ចំការ​ស្វាយចន្ទី​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ លុះដល់​ម៉ោង​ប្រហែល​៣​រសៀល​ក្មេង​រង​គ្រោះ​ក៏​សុំ​ជីដូន​មក​ផ្ទះ​មុន ឮ​ចៅ​សុំ​ដូច្នោះ​ជីដូន​ក៏​ឲ្យ​ចៅ​មក​ផ្ទះ​មុន លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក្មេង​ប្រុស​រង​គ្រោះ​ក៏​ចុះ​ងូ​ច​ទឹក​ប្រឡាយ​លេង ស្រាប់​តែ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វី​ការ​ពិនិត្យ រួច​សន្តិ​ដ្ឋា​ន​ថា ក្មេង​ប្រុស​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន ក្រោយមក​ក៏​ប្រគល់​សព​ឱ្យ​ឪពុក​ម្ដាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ដំណឹង​ខាងលើ​នេះ​ក៏​ជា​ការ​អំពាវនាវ​ដល់​មាតាបិតា និង​អាណាព្យាបាល​គ្រប់​រូប សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​ចំពោះ​សុវត្ថិភាព​បុត្រ​ធីតា​ជាទី​ស្រលាញ់​របស់​ខ្លួន កុំ​ឲ្យ​មានការ​សោកស្តាយ​ដូច​ជា​ករណី​ខាងលើ​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ