ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃមុន​សង្គម​សិល្បៈ​កើតឡើង​ប្លែក​ៗ​ក្នុង​ថ្ងៃ​តែ​មួយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ ក្នុង​សង្គម​សិល្បៈ​បាន​កើតឡើង​នូវ​ព្រឹត្តិការណ៍​ប្លែក​គួរ​ឱ្យ​កត់សម្គាល់​តែ​ម្តង ដែល​អាច​ចាត់​ទុក​ថា ជា​រឿង​ដ៏​កម្រ​។ ដោយ​នៅ​​ក្នុង​នោះ​មាន​ពិធី​ខួបកំណើត​២​ផ្ទួន​គ្នា និង​ការ​បុណ្យ​ដង្ហែ​ឥ​ដ្ឋិ​ធាតុ​កវីនិពន្ធ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ ក្នុង​សង្គម​សិល្បៈ​បាន​កើតឡើង​នូវ​ព្រឹត្តិការណ៍​ប្លែក​គួរ​ឱ្យ​កត់សម្គាល់​តែ​ម្តង ដែល​អាច​ចាត់​ទុក​ថា ជា​រឿង​ដ៏​កម្រ​។ ដោយ​នៅ​​ក្នុង​នោះ​មាន​ពិធី​ខួបកំណើត​២​ផ្ទួន​គ្នា និង​ការ​បុណ្យ​ដង្ហែ​ឥ​ដ្ឋិ​ធាតុ​កវីនិពន្ធ គង់ ប៊ុ​ន​ឈឿ​ន​។

ព្រឹត្តិការណ៍​ទាំងនោះ​មាន​តារា​សម្តែង នី មុនីនាថ បាន​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ដោយ​ការ​រៀបចំ​នោះ ក៏​មាន​វត្តមាន​លោក​យូ​ឌី​ស្កូ​ចូលរួម ដើម្បី​បង្កើត​រូបភាព​ស្និត​ស្នាល ហើយ​​អាច​ឱ្យ​អ្នកសិល្បៈ​បាន​រួម​គ្នា​ជួយ​បន្ត​ទៀត​ដល់​យូ​ឌី​ស្កូ ដើម្បី​បន្ត​ស្វែងរក​ថវិកា​ប្តូរ​ក្រលៀន​ខូច​ជា​បន្ត​ទៀត​។

ចំណែក​ចំណុច​មួយទៀត គឺ​តារាចម្រៀង​យ៉ុ​ង ចាន់​កណ្ណិកា បាន​រៀបចំ​ពិធី​ខួបកំណើត​កូនស្រី​របស់​នាង​គម្រប់​ខួប​១​ឆ្នាំ ក្រោម​វត្តមាន​តារា​ជា​ច្រើន នៅ​សណ្ឋាគារ​លំដាប់​ធំ​មួយ​ជាន់​ទី​១៧ ត្រើយម្ខាង​ក្បែរ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។ បរិ​យា​ការ​នៅ​ពេល​នោះ​មានការ​រីករាយ ព្រោះ​មាន​តារា​កំប្លែង​ម៉ា​ដូ​ណា​, សុ​ភ័​ក្រ កុ​សុ​ម៉ា​ច្រៀង​ប៉ះ​ជាមួយ​រ៉ូ​លី​ន​ផ្អើល​ភ្ញៀវ​ចូលរួម​។

រីឯ​ពិធីបុណ្យ​ដង្ហែ​ឥ​ដ្ឋិ​ធាតុ​របស់​កវីនិពន្ធ គង់ ប៊ុ​ន​ឈឿ​ន ក៏​មានការ​ចូលរួម​ពី​មិត្ត​សិល្បករ​ច្រើន​ផង​ដែរ ដើម្បី​បង្ក​ការ​នឹករលឹក​សោកស្តាយ​ដែល​បាន​បាត់បង់​ធ​ន៊​ធាន​សិល្បៈ​ដ៏​សំខាន់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ