ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ភ្លែត​សោះ អស់​មិន​ស្ទើរ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ពូក​មួយ កន្លែង ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត…

ខេត្តកំពត ៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​កាលពី​វេលា​២​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ពូក​មួយ កន្លែង ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ 

ប្រភព​ព័​ត៌​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច​ន្ទ័​ធុ​រិ​ទ្ធ ស្នងការ​ខេត្ត​ដែល​ចុះ​មក​ជួយ​អន្តរាគមន៍​ផ្ទាល់ ដើម្បី​ពន្លត់​អគ្គិភ័យ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ ការ​គ្រោះ​អគ្គិភ័យ​នេះ​កើតឡើង​ភ្លាម ។ ក្រោយ​ពី​ការ​ឆេះ​អស់​រយៈ​១៥​នាទី​ក្រោយមក​កម្លាំង​អន្តរាគមន៍ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ចំនួន​៤​គ្រឿង​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម ៗ​បាន​បាញ់​ទឹក​នៅ​ពេល​ភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើ​ឲ្យ​ស្ថាន​ការ​នៃ​ការ​ឆាបឆេះ​បាន​រលត់​មួយ​ចំហៀង​ឃ្លាំង​ប៉ែក​ខាងលិច ។

លោក​បាន​បន្ត ទៀត​ថា ពេល​អគ្គិភ័យ​រលត់​មួយ​ចំហៀង​ឃ្លាំង​នោះ កម្លាំង​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​ជួយ​ប្រមូល ធុង​ប្រេង និង​ធុង​ដាក់​ជ័រ​សម្រាប់​ផលិត​ពូក​បាន​មួយ​ចំនួន​ធំ និង​កៅស៊ូ​សម្រាប់​ធ្វើ​ពូក​បានជា​ច្រើន​ដុំ ដែល​មិន​ទាន់​មាន​តួរ​លេខ​នៅឡើយ ។ ចាប់តាំងពី​ម៉ោង​២​និង​៤៥​នាទី​រហូត​ដល់​ម៉ោង​៦​និង​២៦​នាទី​ព្រឹក​នា​ថ្ងៃ​ដដែល​នេះ យើង​ប្រើប្រាស់​កម្លាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត​ផង និង​តាម​ស្រុក​ផង មក​ជួយ​អន្តរា​គម​ន័​ពន្លត់​អស់​ទឹក​ជាង​២០​រថយន្ត ទើប​ពន្លត់​បាន​សម្រេច​៩០% ។ ហើយ​ករណី​នៃ​គ្រោះ​អគ្គិភ័យ​ខាងលើ​មិន​ទាន់​មាន​ប្រភព​ព័ត៌មាន​ច្បាស់លាស់​ថា តើ​កើតឡើង​ដោយសារ​ទុ​ស្សេ ឬ​ក៏​ដោយ​បញ្ហា​ណាមួយ​នៅ​ឡើ យ ។

ចំណែក​ការ​ខូចខាត​បាត់បង់​សម្ភារ​នៅ​ក្នុង​ឃ្លាំង​ដែល​ម្ចាស់​ស្នាក់​នៅ​ដូច​ផ្ទះ​ក្នុង​កន្លែង​សិប្បកម្ម​នេះ គេ​មិន​ទាន់​ដឹង​ថា ខូចខាត​អស់​អ្វី​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បើ​តាម​ពិនិត្យ​ជាក់ស្តែង​នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​គេ​មិនឃើញ​ម្ចាស់ផ្ទះ​យក​អ្វី​បាន​នោះ​ទេ ពីព្រោះ​អគ្គិភ័យ​ឆាបឆេះ​ចាប់ផ្តើម​ខ្លាំង​តែ​ម្តង ហើយ​ពាក់កណ្តាល​អា​ធ្រា​ត្រ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ