ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​អណ្ដែត​ទឹកទន្លេ មាន​កាត់​សម្គាល់​ខ្លួន​មួយ​ជាប់​នឹង​សព

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្ដែត​ទឹក​នៅ​ច្រាំង​មាត់ទន្លេ​មេគង្គ ចំណុច​ដី​របស់​ឈ្មោះ ប៉ោង…

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៧​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​អណ្ដែត​ទឹក​នៅ​ច្រាំង​មាត់ទន្លេ​មេគង្គ ចំណុច​ដី​របស់​ឈ្មោះ ប៉ោង ឡា​ង ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាល ។ មាន​កាត់​សម្គាល់​ខ្លួន​មួយ​ជាប់​នឹង​ខ្លួន​សាកសព​មានឈ្មោះ ហ៊ាន ផល្លា ភេទ​ស្រី ។

តាម​សម្ដី​ឈ្មោះ ប៉ាន់ ប៉េង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​តា​ឯក ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ដើរទៅ​បត់ជើង​នៅ​មាត់ច្រាំង​ទន្លេ រួច​ក៏​មាន​ក្លិនស្អុយ​ភាយ​ៗ គាត់​ក៏​ឈរ​មើល​ពីលើ​ច្រាំង​មាត់ទន្លេ​ទៅ ហើយ​បានឃើញ​សាកសព​អណ្ដែត​នៅ​មាត់ទឹក ។ ពេល​ឃើញ​ដូច្នោះ​បាន​ដើរទៅ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ពាម​ឧកញ៉ា​អុង បានដឹង និង​បាន​នាំ​កម្លាំង​ទៅ​កាន់​កន្លែង​កើតហេតុ ។

បន្ទាប់​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត ស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ ភូមិ និង​វេជ្ជបណ្ឌិត​ផ្នែក​បច្ចេកទេស មន្ទីរពេទ្យ​បង្អែក​ស្រុក បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​សាកសព ។ ក្រោម​ការ​ពិនិត្យ​សាកសព​មាន​សម្លៀក​បំពាក់​ធម្មតា អាវ​ស​មូល​ដៃ​សងខាង ខោ​យឺត​ជើងវែង​ពណ៌​ខៀវ ។ ដូចនេះ​ការ​សន្និដ្ឋាន​តាម​លទ្ធផល នៃ​ការ​ពិនិត្យ​របស់​ការិយាល័យ​ជំនាញ និង​គ្រូពេទ្យ សាកសព​មិន​មាន​ស្លាកស្នាម​អ្វី​គួរ​កត់សម្គាល់​ទេ សាកសព​អាច​ស្លាប់​ដោយសារ​លង់ទឹក ។ ក្រោយ​ពី​ការ​ពិនិត្យ​ចប់​សព្វគ្រប់ សាកសព​បាន​ប្រគល់​ជូន​ក្រុមប្រឹក្សា​ឃុំ​ពាម​ឧកញ៉ា​អុង​បញ្ចុះ​នៅ​កន្លែង​កើតហេតុ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​រក​សាច់ញាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ