ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់ ដកហូត​បាន​កាំភ្លើង​ប៊ិ​ច​ប្រើ​គ្រា​ប់ឡុក​១​ដើម

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពី​បទ​ជួញដូរ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ដោយ​អនុលោម​តាម​ការ​ណែនាំ​របស់​លោក សេង គី​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត…

ខេត្តបន្ទាយមានជ័យ ៖ អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពី​បទ​ជួញដូរ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ ដោយ​អនុលោម​តាម​ការ​ណែនាំ​របស់​លោក សេង គី​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន និង​កាន់កាប់​អាវុធ​កែ​ច្នៃ​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ ។

ជាមួយ​និង​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករណី​សង្ស័យ​ខាងលើ កម្លាំង​មូលដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ណេ​ង វង្ស​ពិ​ទូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​វត្ថុ​តាង​រួម​មាន គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន​៨​កូន​ថង់​តូច ស្មើ​១២.៦៣​ក្រាម គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​៤៤២​គ្រាប់ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង (​ម៉ាក​ណូ​គា ពណ៌​ខ្មៅ​) ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង កាំភ្លើង​ប៊ិ​ច​បាញ់​គ្រា​ប់ឡុក​១​ដើម គ្រាប់​កាំភ្លើងខ្លី​ម៉ា​កឡុក​១​គ្រាប់ ប្រាក់​ខ្មែរ​ចំនួន​១២៧,០០០​រៀល ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ត្រី នួ​ណ នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​ថា លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្ត​ថា ក្រោយ​ធ្វើការ​សាកសួរ​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា យោង​តាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត មន្ត្រី​ជំនាញ​បាន​ធ្វើការ​សាកសួរ​បន្ថែម ចម្លើយ​សារភាព វត្ថុ​តាង និង​ធ្វើតេស្ត​លើ​សារធាតុ​ញៀន ជនសង្ស័យ​ខាងលើ​ពិតជា​បាន​ជួញដូរ​នូវ​សារធាតុ​ញៀន រួម​ទាំង​កាន់កាប់​អាវុធ​កែ​ច្នៃ​ដោយ​ខុសច្បាប់ ពិតប្រាកដ​មែន បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ