ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃ​ភ្លៀ​ង​ចេញ​មក​ត្រងទឹក​ដាក់​ពាង​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ ដោយសារ​រន្ទះបាញ់ ខណៈ​ពេល​ចេញ​ទៅ​ត្រងទឹក​ភ្លៀង ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ ដោយសារ​រន្ទះបាញ់ ខណៈ​ពេល​ចេញ​ទៅ​ត្រងទឹក​ភ្លៀង ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​រំលង​អធ្រាត្រ ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ប្រសាទ​ត្បែង ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​មានឈ្មោះ ហ៊ុ​ល ត្រឺ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ជន​រង​គ្រោះ​បាន​ទៅ​នៅ​ដុត​អុស​ធ្យូង​ស្នាក់​នៅផ្ទះ​បងថ្លៃ​ឈ្មោះ សន យ៉ោ​ម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ។

មុន​ពេល​កើតហេតុ មាន​ភ្លៀង​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ពេល​នោះ​ជន​រង​គ្រោះ​បាន​ត្រងទឹក​ភ្លៀង​ដាក់​ពាង ស្រាប់តែ​រន្ទះបាញ់ បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា សាកសព​បងប្អូន​ដឹក​មក​ធ្វើបុណ្យ​នៅ​លំនៅ​ដ្ឋា​ន​វិញ​នៅ​ភូមិ​ស្វាយស​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្តី​សោកស្តាយ និង​អាឡោះអាល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ