ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​តិ​ភួ​ក្រសួងមហាផ្ទៃ​ចុះ​សួរសុខទុក្ខ​នគរបាល​៤​វរ​សេនា​តូច​ការពារ​ព្រំដែន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រ​តិ​ភួ​ក្រសួងមហាផ្ទៃ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មក​ប្រគល់​ជូន​កម្លាំង​នគរបាល ៤​វរ​សេនា​តូច ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​ដឹង​ពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​នៅ​ជួរ​មុខ​កំពុង​ការពារ​ខ្សែបន្ទាត់​ព្រំដែន ។ លោក…

ខេត្តបន្ទាយមានជ័យ ៖ ប្រ​តិ​ភួ​ក្រសួងមហាផ្ទៃ ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​មក​ប្រគល់​ជូន​កម្លាំង​នគរបាល ៤​វរ​សេនា​តូច ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ឲ្យ​ដឹង​ពី​សុខទុក្ខ​របស់​កងកម្លាំង​នគរបាល​នៅ​ជួរ​មុខ​កំពុង​ការពារ​ខ្សែបន្ទាត់​ព្រំដែន ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ប្រតិភូ​មិ​រួម​ដំណើរ នៅ​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ បាន​បាន​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤​ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨៩១, ៩១១, ៨០៧, ៨១៥ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ភេសជ្ជៈ មក​ប្រគល់​ជូន​ផង​ដែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស ២៥៦២ នេះ ។

ក្រោម​ការ​ចង្អុល​ដឹកនាំ​របស់ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត សម្ដី​លើ​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម តាម​ខ្សែបន្ទាត់​ព្រំដែន ស្រប​តាម​ដំណាក់កាល នៃ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី ការពារ​បូរណភាព​ទឹកដី និង​បាន​សហ​ការណ៍​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព តាម​ខ្សែបន្ទាត់​ព្រំដែន យាមល្បាត​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ។

ទន្ទឹម​នោះ បាន​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ រង​គ្រោះ​ដោយ​អគ្គិភ័យ ទឹកជំនន់ ខ្ស​ល់​ព្យុះ ខ្ស​ល់​កន្ត្រាក់ និង​ជួប​នូវ​ឧ​បប្ប​ទ្វ​វ​ហេតុ​ផ្សេង​ៗ ។ មាន​ប្រសាសន៍​សំណេះសំណាល និង​សួរសុខទុក្ខ​នា​ឱកាស​នោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ថា ៖ កងកម្លាំង​នគរបាល​ការពារ​ភូមិសាស្ត្រ នៃ​ខេត្តបន្ទាយមានជ័យ​នេះ បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា នៅ​ទី​នេះ​កងកម្លាំង​នគរបាល​វរ​ការពារ​ព្រំដែន​ទាំងអស់ បាន​ខិតខំ​យកចិត្តទុកដាក់ ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ទឹកដី​របស់​យើង រួម​ជាមួយនឹង​ការពារ​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ​នេះ ហើយ​ការពារ​កោះសន្តិភាព ស្ថេ​រ​ភាព នៅ​តាម​តំបន់​ព្រំដែន បាន​បង្ក​លក្ខណៈសម្បត្តិ​ដល់​ប្រជាពលរដ្ឋ​យើង​ចេញចូល​ឆ្លងកាត់​ព្រំដែន ដើម្បី​ប្រកប​របរ​ទទួលទាន ក៏​ដូច​ជា​ការ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន ដែល​យើង​ចាត់​ទុក​ថា ខេត្តបន្ទាយមានជ័យ គឺជា​ច្រករបៀង​យ៉ាង​សំខាន់ មិនមែន​តែ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ទេ នៅ​ទី​នេះ​គឺជា​ច្រករបៀង​សេដ្ឋកិច្ច​របស់​អាស៊ាន​ដោយសារ​យើង​មាន​ផ្លូវជាតិ​៥ ដែល​ប​ច្ចុ​ប្ប​ន្នេះ​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​ផ្លូវជាតិ​លេខ​៥​នេះ ឲ្យ​ទៅ​ជា​ផ្លូវ​ហា​យ​វេរ​បស់​អាស៊ាន ។

ដូចនេះ​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ទាំងអស់ ក្រោម​ការ​ដឹកនាំ​ដោយ​ផ្ទាល់​របស់​លោកស្នងការ ក៏​ដូច​ជា​គណៈ​អភិបាលខេត្ត តាម​រយៈ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ពិ​ជា​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍន៍ ។ លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​ប្រទេស​ជាតិ​យើង​នៅ​តែ​រក្សា​នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់​ឈរ ក្រោម​ការ​ដឹ​នាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ក្រោម​ការ​ដឹកណាំ​របស់ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យើង​ក៏​បាន​បំពេញ​នូវ​កិច្ច​ការងារ​នានា​ជា​ច្រើន នៅ​ក្នុង​ក្រម​ខ័​ណ្ឌ​ក្នុង​ការ​ពង្រឹង​កងកម្លាំង​នគរបាល ទាំង​នគរបាល​ការពារ​ព្រំដែន និង​នគរបាល​ទាំងអស់​ផង​ដែរ ។

ម្យ៉​ង​វិញទៀត ក្រសួងមហាផ្ទៃ​មាន​ភារ​កី​ច​សំខាន់​ធំ​២​គឺ ទី​១.​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ នៅ​ក្នុង​ក្របខ័ណ្ឌ​សង្គម និង​ជាតិ​ទាំងមូល ដែល​យើង​ចែក​ចេញ​២​ផ្នែក មួយ​ផ្នែក​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​តាម​តំបន់​ព្រំដែន តាម​រយៈ​កងវរសេនាតូច​នគរបាល​ការពារ​ព្រំដែន ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​ជាមួយ​កង​យោធពលខេមរភូមិន្ទ ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ​ជាតិ​បូរណភាព​ទឹកដី​របស់​យើង ។

ទន្ទឹម​នេះ​នៅ​ក្នុង​ផ្ទៃ​ប្រទេស​កងកម្លាំង​នគរបាល​ខិតខំ​ពង្រឹង​ការពារ​សន្តិសុខ ដើម្បី​ផ្តល់​ភាព​កក់ក្តៅ សុវត្ថិភាព​ជូន​សង្គម​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​គ្រប់​ៗ​រូប​ក្នុង​ការ​ប្រកប​របរ​ទទួលទាន​ក៏​ដូច​ជា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ ទី​ពីរ​គឺ​ការ​ពង្រឹង​ការ​គ្រប់​គ្រ​រដ្ឋបាល​ដែនដី ឬ​ក៏​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចាប់ពី​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ​ទូ​ទាំង​ប្រទេស ដើម្បី​រដ្ឋបាល​ទាំងនេះ​រួមចំណែក ក្នុង​ការ​ដឹកនាំ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន ។

បន្ទាប់​មក​គណៈអធិបតី​ក៏​បាន​ប្រគល់​អំណោយ​ដល់​វ​រេស​នា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ក្នុង​នោះ​មួយ​អង្គភាព​ទទួល​បាន​ថវិការ​៣​លាន​រៀល​, មី​៣៤​កេស​ធំ​, ស្រា​បៀរ​២០​កេស​, ទឹក​សុទ្ធ​៥៤​កេស​, ត្រីងៀត​៥០​គីឡូក្រាម​, ត្រីខ​១៧​កេស និង​កងកម្លាំង​ទាំង​៤​វរ​សេនា​តូច​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ