ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យប់មិញ​មាន​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​ម្នាក់​បា.ញ់បោះ​សេរី​ក្នុង​ក្រុង​កំពត

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ពី​ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បាញ់បោះ​សេរី​មួយ​កើតឡើង​នៅ​ចំណុច​ហាង វាសនា សប្បាយ​សប្បាយ…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ពី​ខេត្តកំពត កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​បាញ់បោះ​សេរី​មួយ​កើតឡើង​នៅ​ចំណុច​ហាង វាសនា សប្បាយ​សប្បាយ ស្ថិត​ក្នុងភូមិ​ក្រាំង សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ។ ជន​បង្ក​ឈ្មោះ សៀ​ក អាង (​អតីត​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពត បច្ចុប្បន្ន​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ធ្វើការ​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​ទទួល​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​កែប​) បាន​បាញ់​ឡើង​លើ​ដោយ​អាវុធ​អាកា ចំនួន​ប្រមាណ​៦​គ្រាប់ ប៉ុន្តែ​មិន​មាន​អ្នក​ណា​រង​របួស​ទេ រួច​រត់គេច​ខ្លួន​បាត់ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ និង​ប្រមូល​បាន​សម្បក​គ្រាប់​ចំនួន​៦​គ្រាប់ ។ សមត្ថកិច្ច​មូល​ដ្ខា​ន​បញ្ជាក់​ថា ករណី​ខាង​នេះ​នៅ​ពុំ​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឱ្យ​មានការ​បាញ់បោះ​នេះ​ទេ ពេល​នេះ​ក្នុង​ការ​ស្រាវជ្រាវ និង​កំពុង​តាម​ចាប់​ជន​បង្ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ