ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើស​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ ជាមួយ ហ្វា​ស់​ហ្គោ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រីក​លូតលាស់​មិន​ឈប់​ឈរ​ និង​ចំនួន​​ប្រជា​ជន​កាន់តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទីក្រុង ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ឯកជន​យ៉ាងច្រើន​នៅ​លើ​ដងផ្លូវ នឹង​បង្ក​ការ​កកស្ទះ​ខ្លាំង​ផង​ដែរ​។​ ​ទន្ទឹម​ការ​កកស្ទះ​លើ​ដងផ្លូវ ការ​រីក​ចំរើន​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើប​និង​ការ​ផ្តល់​សេវាកម្ម​ដល់​អ្នក​ដំណើរ​ក៏​កាន់តែ​ទាន់សម័យ​ជាង​មុន ដូច្នេះ​អតិថិជន​លែង​មាន​កង្វល់​ក្នុង​ការ​ជ្រើស​រើស​​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ នោះ​គឺ​​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុ​វត្ថិ​ភាព​និង​រហ័ស​ទាន់ចិត្ត​ជាមួយ…

​រាជធានី​ភ្នំពេញ ​៖ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រីក​លូតលាស់​មិន​ឈប់​ឈរ​ និង​ចំនួន​​ប្រជា​ជន​កាន់តែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​ទីក្រុង ធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​មធ្យោ​បាយ​ធ្វើ​ដំណើរ​ឯកជន​យ៉ាងច្រើន​នៅ​លើ​ដងផ្លូវ នឹង​បង្ក​ការ​កកស្ទះ​ខ្លាំង​ផង​ដែរ​។​

​ទន្ទឹម​ការ​កកស្ទះ​លើ​ដងផ្លូវ ការ​រីក​ចំរើន​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើប​និង​ការ​ផ្តល់​សេវាកម្ម​ដល់​អ្នក​ដំណើរ​ក៏​កាន់តែ​ទាន់សម័យ​ជាង​មុន ដូច្នេះ​អតិថិជន​លែង​មាន​កង្វល់​ក្នុង​ការ​ជ្រើស​រើស​​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ នោះ​គឺ​​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​សុ​វត្ថិ​ភាព​និង​រហ័ស​ទាន់ចិត្ត​ជាមួយ ហ្វា​ស់​ហ្គោ (FastGo) ។​

​ហ្វា​ស់​ហ្គោ (FastGo) គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​ជូន​ប្រជាជន​កម្ពុជា​នូវ​កម្មវិធី​ដ៏​ទំនើប​បំផុត​សម្រាប់​​ហៅ​ម៉ូតូ​កង់​បី​ និង​តាក់ស៊ី​ម៉ែត្រ​បាន​យ៉ាង​ងាយ និង​លឿន​បំផុត ជា​ពិសេស​វា​ក៏​បាន​​ប្តូរ​ឥរិយា​បទ​ពី​ការ​ហត់នឿយ​នឹង​ការ​តថ្លៃ​មក​ជា​ការ​គិត​ប្រាក់​ជាក់ស្តែង​តាម​គីឡូ​ម៉ែត្រ​​ដែល​ភ្ញៀវ​បាន​ជិះ​វិញ​។​

​មិនតែប៉ុណ្ណោះ ថ្មី​ៗ​នេះ​ក្រុមហ៊ុន​មាន​ជា​រង្វាន់​សំរាប់​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ដែល​ប្រើ​ប្រាស់​កម្មវិធី​ហ្វា​ស់​ហ្គោ ជា​ច្រើន​សន្ធឹកសន្ធាប់​សរុប ២០០ លាន​រៀល​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​យើង​ខុស​ពី​ក្រុមហ៊ុន​ដ​ទៃ ព្រោះ​អ្នក​ដែល​​ប្រើប្រាស់​កម្មវិធី​​ហ្វា​ស់​ហ្គោ (FastGo) ដើម្បី​ហៅ​ម៉ូតូ​កង់​បី និង​តាក់ស៊ី​ម៉ែត្រ​ជិះ គឺ​ស្មើនឹង​គាត់​បាន​និង​កំពុង​រួមចំណែក​ជួយ​សង្គម​ជាតិ​» ដូច​ជា​៖
– កាត់​បន្ថយ​ភាព​ក្រីក្រ​
– កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​
– ជួយ​កុមារ​កម្ពុជា​រាប់​ពាន់​នាក់​

​ព្រោះ​ក្រុមហ៊ុន​បាន​និង​កំពុង​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អ្នកបើកបរ​ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ