ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​ហ៊ាន​ម្ល៉េះ​! សាច់ថ្លៃ​ខ្លួនឯង​សោះ ក៏​ហ៊ាន​រំលោ.ភ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​០៦​និង​០០​ព្រឹក​ថ្ងៃ​ទី​០៦ ខែមេសា នេះ​ដល់​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​០៦ ខែ​នេះ​បាន​ចាត់​បទល្មើស​ជាក់ស្ដែង​មួយ នៅ​ស្រុក​ជីក្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ…

ខេត្តសៀមរាប ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​០៦​និង​០០​ព្រឹក​ថ្ងៃ​ទី​០៦ ខែមេសា នេះ​ដល់​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​០៦ ខែ​នេះ​បាន​ចាត់​បទល្មើស​ជាក់ស្ដែង​មួយ នៅ​ស្រុក​ជីក្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ រឿ​ន គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្រុក​ជីក្រែង ពី​បទ​រំលោភ សេពសន្ថវៈ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​៩​និង​០០​នាទី ថ្ងៃ​ទី​០៦ ខែមេសា​នេះ​ដែល​មាន​ស្ត្រី អាយុ​៤០​ឆ្នាំ នៅ​ស្រុក​ជី​ក្រង​បាន​មក​ប្តឹង​នៅ​ប៉ុស្តិ៍​ជីក្រែង ចោទប្រកាន់​លើ​ប្អូនថ្លៃ​ខ្លួន​ឈ្មោះ រឿ​ន គា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ថា បាន​រំលោភ​កូនស្រី​គាត់ ដែល​នាង​មាន​អាយុ​១៥​ឆ្នាំ ។

តាម​ការ​បំភ្លឺ​ក្មេង​ស្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែមេសា​នេះ ខ្លួន​បាន​មក​ដេក​នៅផ្ទះ​តា មើល​គាត់​ព្រោះ​ចាស់ជរា លុះដល់​ម៉ោង​ប្រហែល​៨​យប់ ខ្លួន​ចុះ​មក​ដី​ដើម្បី​ដងទឹក ស្រាប់តែ​ឈ្មោះ រឿ​ន គា ដែល​ត្រូវជា​ឪពុកមា (​សាច់ថ្លៃ​) របស់​ខ្លួន​បាន​ចាប់ដៃ​ខ្លួន​អូស​យក​ទៅ​ក្បែរ​ពុំនូក ចំ​ប៉ើង​ខាងក្រោយ​ផ្ទះ រួច​ចាប់​ស្រាតខោ​ខ្លួន ស្រាប់តែ​មាន​ភ្លើង​ពិល​គេ​មក ទើប​គាត់​ឈប់ ។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​មែន ។ ករណី​នេះ​កំពុង​រៀបចំ​សំណុំរឿង​ចាត់ការ​បញ្ជូន​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ